Samsung Galaxy S III ទើបតែត្រូវបានដាក់លក់នៅអាមេរិច ប៉ុន្តែវាត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសផ្សេងៗទៀតកាលពីពីរបីខែកន្លងទៅនេះ។ ហើយពេលវេលានេះវាក៏គ្រប់គ្រាន់សំរាប់ក្រុមហ៊ុនផលិតទូរស័ព្ទក្លែងក្លាយរបស់ចិន យកគំរូតាម និងចេញលក់ Galaxy S III ដែលដូចរបស់ពិតដល់ទៅ 99%។
និយាយពីរូបសណ្ឋាន S III ក្លែងក្លាយត្រូវបានបំពាក់នូវអេក្រង់ទំហំ 4,7 inch, កាមេរ៉ាខាងក្រោយ5 megapixel និងខាងមុខ 0,3 megapixel, CPU MTK MT6575 ល្បឿន 1 GHz, RAM 512MB។វាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 2.3 Gingerbread ងាយស្រួលប្រើប្រាស់ ហើយមានដំណើរការបានល្អក្នុងពេលលេងហ្គេម Angry Birds ផងដែរ។ តំលៃរបស់វាគឺប្រហាក់ប្រហែល1/4 នៃតំលៃ Galaxy S III ពិត។
បើទោះជារូបរាងដូចស្ទើរតែទាំងអស់ជាមួយរបស់ពិត ប៉ុន្តែបើសិនជាយើងធ្វើការពិនិត្យឲ្យបានហ្មត់ចត់ Samsung Galaxy S III មានរាងក្រាស់ជាងរបស់ពិតបន្តិច។

Samsung Galaxy S III fake
Samsung Galaxy S III ពិតត្រូវបានបំពាក់នូវអេក្រង់ 4,8 inch កំរិតពន្លឺ 1.280 x 720 pixel, CPU Quad Core Exynos ល្បឿន 1,4 GHz និង RAM 1 GB។ ផ្ទៃខាងក្រោយមាន camera 8 megapixel និងខាងមុខមាន camera 1,9 megapixel។ វាប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0 រួមជាមួយ TouchWiz និងមានមេម៉ូរីក្នុងបីប្រភេទសំរាប់ធ្វើការជ្រើសរើសគឺ 16 GB, 32 GB និង 64 GB។ ក្រៅពីនេះ អ្នកប្រើប្រាស់អាចបន្ថែមនូវមេម៉ូរីក្រៅបានតាមកាត microSD, វាក៏បំពាក់នូវ NFC, Bluetooth 4.0, sensor GPS, Wi-Fi, ថ្ម 2.100 mAh៕
វីដេអូការបង្ហាញពី Samsung Galaxy S III ក្លែងក្លាយ



ដោយ៖ សិលាប្រភព៖ zing