បណ្តាអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យTexas (UT Dallas, USA) បង្កើតបានសំរេចនូវChip រូបភាពមួយដែលអាចធ្វើអោយទូរស័ព្ទក្លាយទៅជាឧបករណ៏អាចមើលធ្លុះជញ្ជាំង ខោអាវ ឈើ ជ័រ ក្រដាស និងវត្ថុផ្សេងៗទៀត។

តាមរយះកាំរស្មីអេឡិចត្រូនិច(Electronic Spectrum)បានបញ្ជាក់ថា ចំនុចពិសេសរបស់រលកសំលេងនៃថាមពល ក៏ដូចជារលកសំលេងRadio ដែលអោយសញ្ញណAM និងFM រលកសំលេងVibaនៅក្នុងទូរស័ព្ទដៃ រឺInfraded វាអាចធ្វើអោយឧបករណ៏មើលឃើញពេលយប់បាន។ជាក់ស្តែង ហ្វ្រេកង់ Terahertz (THz)នៃកាំរស្មីអេឡិចត្រូនិចដែលឋិតនៅពាក់កណ្តាលរលកសំលេង Radio និង Infraded គឺមិនទាន់បានដាក់បញ្ចូលទៅក្នុងឧបករណ៏អេឡិចត្រូនិចកំពុងប្រើប្រាស់ប្រចាំថ្ងៃនៅឡើយទេ។ បណ្ឌិត Kenneth O នៃ UT Dallasបានអោយដឹងថា ក្រុម UT Dallasដែលពោរពេញដោយសក្កានុភាព​ ហើយយើងបានរកឃើញនូវរបៀបបញ្ចូលកាំរស្មីអេឡិចត្រូនិចដើម្បីបំពេញអោយឧបករណ៏ដែលប្រើប្រាស់ផ្ទាល់ខ្លួន។

/

បណ្ឌិត Kenneth O(ឆ្វេង) និង Dae Yeon Kimជាអ្នកឋិតក្នុងចំណោមអ្នកស្រាវជ្រាវពីទូរស័ព្ទមើលធ្លុះរាងកាយ

ជាមួយវិធីសាស្ត្រនេះ រូបភាពអាចមើលឃើញតាមរយះសញ្ញណដែលមានចលនាក្នុង​ THz។ក្រុមអ្នកផលិតមិនចាំបាច់បំពាក់បន្ថែមនូវកាណុងទៅក្នុងឧបករណ៏នេះឡើយ កត្តានេះធ្វើអោយផលិតផលមានតំលៃថោកជាង តូចនិង​ស្តើងជាង។កត្តាទី២ដើម្បីធ្វើអោយរឿងនេះក្លាយជាការពិត គឺChip ត្រូវបានបង្កើតឡើងក្នុងបច្ចេកវិទ្យាCMOSមាននៅក្នុង Laptop ទូរស័ព្ទដៃ TVនិងឧបករណ៏លេងហ្គេមផ្សេងទៀត។ Kenneth O បានបញ្ជាក់បន្ថែមថា ការរួមបញ្ចូលគ្នារវាង CMOS និង THzជួយអោយអ្នកអាចដាក់ Chipនិងគ្រឿងសំរាប់ទទួលខាងក្រោយទូរស័ព្ទ ដែលធ្វើអោយវាមានរាងតូចងាយស្រួលដាក់ហោរប៉ៅ ហើយអាចមើលធ្លុះរាងកាយទៀតផង៕

ដោយ៖​ និស្ស័យប្រភព៖ express