នៅក្នុងព្រឹត្តិការណ៍បង្ហាញខ្លួន Windows 8 ដែលទើបតែធ្វើឡើងយប់ម្សិលមិញនេះ ក្រុមហ៊ុន Software Microsoft ក៏ធ្វើការបង្ហាញខ្លួនជាផ្លូវការនូវ Tablet ដំបូងបំផុតរបស់ខ្លួនគឺ Microsoft Surface។ ដូចដែលបានដឹងរួចមកហើយ Surface មានពីរ Version គឺ RT និង Pro ។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍ Microsoft បានធ្វើការបង្ហាញតែពី Surface RT ប៉ុណ្ណោះ, សំរាប់ Proនឹងធ្វើការបង្ហាញនៅពេលក្រោយឆាប់ៗខាងមុខនេះ។

/

ព័ត៌មានលំអិតមួយចំនួនពី Surface RT ៖

> ខ្នាតប្រវែងៈ 274,5 x 171,9 x 9,4 mm > ទម្ងន់: 680 g> អេក្រង់: 10,6 ClearType HD, កំរិតពន្លឺ 1366 x 768 px (16:9)> CPU: NVIDIA Tegra 3 Quad Core, RAM: 2 GB> មេម៉ូរីក្នុង: 32/64 GB> Connector: Wi-Fi 802.11 a/b/g/n ជាមួយបច្ចេកវិទ្យាអង់តែង Mimo, Bluetooth 4.0> Camera: 2 camera 720p HD LifeCams ទាំងខាងមុខ និងខាងក្រោយ> Sound: 2 mic, Speaker Stereo> រន្ធ USB 2.0, រន្ធដោតកាត microSDXC, jack ដោតកាស, រន្ធ HDMI, រន្ធភា្ជប់ជាមួយ Touch   Cover> Sensor: light sensor, ស្ទង់ល្បឿន, ស្ទង់ផ្ទៃក្រឡា, ត្រីវិស័យ> ថ្ម: 31,5 Wh> ប្រព័ន្ធប្រតិបត្តិការ: Windows RT> Software ភ្ជាប់មកជាមួយមាន: Microsoft Office Home & Student 2013 RT Preview (រួមមាន   Word, Excel, PowerPoint និង OneNote), Windows Mail & Messaging, SkyDrive, Internet    Explorer 10, Bing, Xbox Music, Video និង Games (អាចដោនឡូត Application ផ្សេងទៀតពី   Windows Store)

អ្នកអាចធ្វើការកុម្មង់ទិញចាប់ពីពេលឥឡូវនេះ ហើយអាចទទួលបានរបស់ក្នុងរយះពេលចន្លោះពីមួយសប្តាហ៍ ដល់បីសប្តាហ៍។ តំលៃលក់គឺមានដូចខាងក្រោមនេះ៖

> 499 USD សំរាប់ Version 32 GB មិនមាន Touch Cover> 599 USD សំរាប់ Version 32 GB មាន Touch Cover ពណ៌ខ្មៅ> 699 USD សំរាប់ Version 64 GB មាន Touch Cover ពណ៌ខ្មៅ> 618,99 USD សំរាប់ Version 32 GB មាន Touch Cover ជ្រើសរើសពណ៌តាមចិត្ត> 628,99 USD សំរាប់ Version 32 GB មាន Type Cover

*Touch Cover មានពណ៌ច្រើនផ្សេងទៀតដូចជា ពណ៌ស ទឹកក្រូច ខៀវ ផ្កាឈូក តំលៃលក់រាយគឺ119,99 USD។ ក្រៅពីនេះ អ្នកអាចជ្រើសរើស Type Cover ក្នុងតំលៃ 129,99 USD។ ព័ត៌មានបន្ថែមស្តីពី Surface អ្នកអាចចូលទស្សនាក្នុង Microsoft Store

/

/

/

/

/

ដោយ៖ សិលាប្រភព៖ tte