Google បានធ្វើការបង្ហាញខ្លួនជាផ្លូវការ tablet 10,1 inch ជាមួយនឹងអេក្រង់ដែលមានកំរិតពន្លឺឡើងដល់ 2.560 x 1.600 pixel,  299 pixels ក្នុងមួយ inch ក្នុងពេល iPad អេក្រង់ Retina ថ្មីបំផុតមានតែ 2.048 x 1.536, ប្រហែលនឹង 264 ppi។

ផលិតផលនេះនឹងត្រូវដាក់លក់ចាប់ពីថ្ងៃទី13/11 ដែលមានតំលៃ 400 USD សំរាប់ទំហំ 16 GB និង 500 USD សំរាប់ 32 GB។ ឧបករណ៍នេះត្រូវបានផលិតដោយ Samsung បំពាក់ដោយ chipDual Core Exynos 5250 1,7 GHz, ក្រាហ្វិក Mali-T604 GPU, ប្រព័ន្ធប្រតិបត្តិការ Android 4.2, RAM 2 GB, Bluetooth 4.0, NFC, micro USB, micro HDMI, កាមេរ៉ាមុខ 1,9 megapixel និងកាមេរ៉ាក្រោយ 5 megapixel ជាមួយអំពូល LED flash។

ឧបករណ៍នេះប្រើប្រាស់បច្ចេកវិទ្យាអត់ខ្សែ Miracast ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរឯកសារពី tablet ទៅ HDTV មិនត្រូវការភ្ជាប់ខ្សែឡើយ។ ជាមួយ Android 4.2, Nexus 10 អ្នកប្រើប្រាស់អាចមើលវីដេអូឡើងដល់ 9ម៉ោង។

/

/

ជាមួយរូបសណ្ឋានខាងលើ Nexus 10 ត្រូវបានគេវាយតំលៃថាឧបករណ៍អស្ចារ្យគួរសមជាមួយតំលៃថោកជាង iPad 4។ ចំនុចដែលគួរឲ្យស្តាយ Nexus 10 មិនមានរន្ធដាក់មេម៉ូរីក្រៅ microSDនិងមិនទាន់មាន 3G/4G។ ផលិតផលនេះនឹងបង្ហាញខ្លួនដំបូងនៅអាមេរិច អង់គ្លេស អូស្រ្តាលី បារាំង អាឡឺម៉ង់ អេស្បាញ កាណាដា និងជប៉ុន៕

/

/

/

ដោយ៖ សិលាប្រភព៖ VE