គេហទំព័រ Zdnet បានផ្សាយព័ត៌មានឲ្យដឹងថា Microsoft កំពុងតែសហការយ៉ាងសកម្មជាមួយនឹងបណ្តាក្រុមហ៊ុន OEM ដើម្បីធ្វើការអភិវឌ្ឍន៍ បណ្តាផលិតផល Touchscreen ថ្មី មានទំហំអេក្រង់តូចជាងមុន និងប្រើ Windows 8។ នាយកផ្នែកហិរញ្ញវត្ថុ លោក Peter Klein របស់ Microsoft បានឲ្យដឹងថា អតិថិជនពិតជាសប្បាយចិត្ត នៅពេលដឹងថា​ ឧបករណ៍ Touchscreen Windows ជាច្រើនជាមួយតំលៃសមរម្យ ជិតមានលក់នៅលើទីផ្សារ។

ព័ត៌មានស្តីពីបណ្តាឧបករណ៍ជិតបង្ហាញខ្លួននេះ ត្រូវបានចុះផ្សាយ បន្ទាប់ពី Microsoft បានប្រកាសផ្លាស់ប្តូរពីការណែនាំ Windows 8 ដល់បណ្តា OEM កាលពីចុងខែមីនា កន្លងទៅនេះ។ ក្នុងនោះ Windows 8 នឹងធ្វើការបំពាក់ជាមួយបណ្តាអេក្រង់ដែលបង្ហាញកំរិតពន្លឺតូចជាងមុន ដើម្បី Supportទៅនឹង tablet 7 inch ដ៏ពេញនិយមនៅលើទីផ្សារបច្ចុប្បន្ន៕

/

ដោយ៖ សិលាប្រភព៖ VE