iPad ជំនាន់ទី៥ នឹងចូលទៅក្នុងដំណាក់កាលផលិត នៅរដូវក្តៅនៃខែកក្កដា ដល់ខែសីហា ហើយវានឹងបន្តការឌីហ្សាញមួយ ស្រដៀងគ្នាទៅនឹង iPad mini ជាមួយរូបរាងស្តើងជាង និងស្រាលជាងមុន ហើយមានលក្ខណៈមុខទេរបញ្ឆិតបន្តិច នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន DigiTimes។ បើសិនជារឿងនេះ ក្លាយជាការពិតមែននោះ វាពិតជាព័ត៌មានល្អមួយ សម្រាប់ការផលិត iPad ទំហំ ៩,៧អ៉ីញណាស់។
យើងធ្លាប់បានឮពាក្យចចាមអារ៉ាម ជាច្រើនអំពីក្រុមហ៊ុន Apple បានកាត់បន្ថយការនាំចូលបន្ទះអេក្រង់ iPad ទំហំ ៩,៧អ៉ីញ ច្រើនជាងបន្ទះអេក្រង់ iPad mini ទំហំ ៨អ៉ីញ។ ទោះបីជា iPad ទំហំធំជាងមុន កាន់តែមានប្រជាប្រិយភាព តូចទៅៗក៏ដោយ ក៏ក្រុមហ៊ុន Apple នឹងធ្វើកិច្ចការកាន់តែច្រើន ដើម្បីបង្ខំអតិថិជនឲ្យទិញវាជាមិនខាន។
គួរបញ្ជាក់ថា បន្ទះអេក្រង់បំពាក់លើ iPad ជំនាន់ទី៥ ត្រូវបានគេនិយាយថា ផ្គត់ផ្គង់ដោយក្រុមហ៊ុន LG Display និង Sharp៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល