ប្រភពព័ត៌មានពី Cnet បានឲ្យដឹងថា ក្រោយពីធ្វើការបង្ហាញណែនាំនៅក្នុងព្រឹត្តិការណ៍ផ្ទាល់ខ្លួនមួយនៅថ្ងៃទី 23/10 ខាងមុខនេះ, Tablet iPad Mini នឹងធ្វើការដាក់លក់នៅលើទីផ្សារនៅថ្ងៃទី 2/11 ។ រឿងនេះគឺសមស្របទៅនឹងទំលាប់របស់ Apple ពេលដែលផលិតផលថ្មីណាមួយ ក្រោយពីធ្វើការបង្ហាញខ្លួន គឺនឹងត្រូវធ្វើការដាក់លក់ក្នុងរយះពេលប្រហែល 10ថ្ងៃបន្ទាប់។ ជាធម្មតា Apple តែងតែជ្រើសរើសយកថ្ងៃសុក្រ ដើម្បីឲ្យអ្នកប្រើប្រាស់មានពេលវេលាសំរាកចុងសប្តាហ៍ដើរទិញឧបករណ៍ដែលខ្លួនត្រូវការ។

iPad Mini នឹងធ្វើការដាក់លក់ បន្ទាប់ពីធ្វើការបង្ហាញខ្លួនបាន 10 ថ្ងៃ
iPad Mini ត្រូវបានគេទន្ទឹងរង់ចាំថាជា Tablet ដែលមានអេក្រង់ទំហំ 7,85 inch ប្រើប្រាស់សំបកអាលុយមីញ៉ូមដូច iPad ស៊េរីមុនៗ។ វាក៏បំពាក់នូវរន្ធ Connector Lightning, nano sim (សំរាប់ Version ដែលប្រើភ្ជាប់ជាមួយទូរស័ព្ទ) និងមានតំលៃលក់ចាប់ពី 249 USD ៕
ដោយ៖ សិលាប្រភព៖ VE