កាលពីថ្ងៃម្សិលមិញ Website Androidauthority បានអាប់ឡូតឡើង YouTube នូវវីដេអូនៃការប្រៀបធៀបភាពរឹងមាំរវាងSamsung Galaxy S III និង iPhone 4S។
ពួកគេបានធ្វើការពិសោធន៏ដោយទំលាក់Smartphone ចុះលើបេតុងថ្មដ៏រឹងមួយតាមរយះបីជ្រុងគឺ ផ្ទៃខាងមុខ ផ្ទៃខាងក្រោយ និងចំហៀង។ ជាលទ្ធផល ផ្ទៃការពារទាំងខាងមុខនិងខាងក្រោយរបស់iPhone 4S បានបែកខ្ទេចទាំងអស់ ដែលក្នុងនោះផ្ទៃខាងក្រោយរបស់Galaxy S III ពុំមានបញ្ហាអ្វីឡើយ ចំណែកអេក្រង់វិញគឺបែកតិចជាងiPhone 4S។
/
អេក្រង់របស់Samsung Galaxy S III បែកតិចជាង iPhone 4S
iPhone 4S មានការរចនាសំបកផុយស្រួយ តែវាអាចនៅដំណើរការនិងប្រើTouchsrceenបានក្រោយពីការធ្លាក់បែក ចំណែកGalaxy S III គឺមិនអាចដំណើរការបានទៀតឡើយ។ ទោះជាយ៉ាងណា ទោះស្ថិតក្នុងលក្ខខណ្ឌបែបណាក៏ដោយ សូមប្រយ័ត្នប្រយែងប្រើប្រាស់ទូរស័ព្ទរបស់អ្នកដោយប្រុងប្រយ័ត្នកុំធ្វេសប្រហែសឲ្យធ្លាក់ជ្រុះឲ្យសោះ៕
ជាលទ្ធផលSamsung Galaxy S III រឺងមាំជាង iPhone 4S
/
/
/
/
ដោយ៖ និស្ស័យប្រភព៖ k14