ថ្មីៗនេះ DigiTimes គ្រាន់តែបានផ្គត់ផ្គង់ឲ្យពួកយើងតែព័ត៌មានចចាមអារាមមួយចំនួន ស្តីពីNokia កំពុងតែធ្វើការអភិវឌ្ឍន៍ tablet 10 ប្រើ Windows RT, និងពេលវេលានៃការបង្ហាញខ្លួនរបស់វាតែប៉ុណ្ណោះ។ ថ្ងៃនេះ តាមប្រភពមួយពីគេហទំព័រ The Verge បានបន្ថែមឲ្យដឹងនូវព័ត៌មានថ្មីមួយចំនួនទៀតពី Hardware ក៏ដូចជាឧបករណ៍ដែលភ្ជាប់មកជាមួយនឹង tablet Nokia នេះ។
ក្នុងនោះ tablet Nokia ត្រូវបានគេប៉ាន់ស្មានថា នឹងបំពាក់នូវរន្ធ Connector ពីររួមមានរន្ធ HDMIនិងរន្ធ USB (full-size), ក្រៅពីនេះលទ្ធភាពច្រើន វានឹងត្រូវបំពាក់អេក្រង់ទំហំ 101, ប្រើប្រាស់រួមជាមួយបច្ចេកវិទ្យា Display អេក្រង់នៅលើ Surface RT បច្ចុប្បន្ន (កំរិតពន្លឺ HD, ClearType)។តាមប្រភពដដែល tablet Nokia នេះអាចនឹង Support 4G LTE ដែលសន្យាថាល្បឿននៃការបញ្ជូនទិន្នន័យផ្សេងៗលឿនជាងច្រើន បើប្រៀបជាមួយបច្ចេកវិទ្យា 3G សព្វថ្ងៃ។

រូបភាពច្នៃប្រឌិត
The Verge បានបន្ថែមថា Nokia កំពុងធ្វើការរចនាម៉ូដ និងអភិវឌ្ឍដោយខ្លួននូវ Keyboard ដាច់មួយដែលមានសមត្ថភាពប្រហាក់ប្រហែលនឹង Touch Cover រឺ Type Cover សព្វថ្ងៃរបស់ក្រុមហ៊ុន Microsoft។ ជាក់ស្តែង អ្វីដែលខុសប្លែកនោះគឺ Nokia កំពុងចង់ផលិតដោយដាក់ថ្មចូលក្នុងឧបករណ៍ទាំងនោះតែម្តង ដើម្បីបង្កើនរយះពេលនៃការប្រើប្រាស់ tablet។ ក្រៅពីនេះ វាក៏មានរន្ធ USB ពីរទៀតដើម្បីបំពេញបន្ថែមការ Connect ពីឧបករណ៍ផ្សេងៗទៀតជាមួយ tablet ៕
ដោយ៖ សិលាប្រភព៖ tte