នៅពេលដែលមនុស្សជាច្រើនកាន់តែជាប់ចិត្តក្នុងការប្រើប្រាស់ស្មាតហ្វូន រយះពេលនៃការប្រើប្រាស់ថ្ម គឺជាចំនុចដែលគួរឲ្យចាប់អារម្មណ៍ជាពិសេស។ PCMag បានចែករំលែកពីរបៀបអូសបន្លាយរយះពេលនៃការប្រើប្រាស់ថ្មរបស់ iPhone។

1. បិទ Notification កាន់តែច្រើនកាន់តែល្អ

ចំពោះVersion iOS ស៊េរីចាស់Notification គឺជាមូលហេតុសំខាន់មួយដែលធ្វើឲ្យ iPhoneឆាប់អស់ថ្ម។

/

ដើម្បីអនុវត្តវិធីសាស្រ្តនេះ អ្នកជ្រើសរើស Setting => Notification, ហើយចុចលើសញ្ញាព្រួញមុខពាក្យ(Phone, Message, Reminders) រឺកម្មវិធីមួយចំនួនទៀតដូចជា (ឧ: Words With Friends, Zillow …) រួចហើយអូសរកពាក្យ (Notification Center) នៅខាងលើដោយជ្រើសរើសយក បិទOff។ Notification នៅសល់កាន់តែតិច រយះពេល Stand by កាន់តែយូរ។

2. បិទ Location Services

/

អ្នកគួរតែបិទនូវ Location Services វាជាវិធីដ៏ល្អសំរាប់អូសបន្លាយរយះពេលប្រើប្រាស់ថ្ម ពេលដែល GPS របស់ iPhone ប្រើប្រាស់ថាមពលច្រើន។ របៀបចូលៈ ជ្រើសរើស Setting =>Location Services ហើយជ្រើសរើស Off សំរាប់បិទទាំងអស់ Location Services រឺចុចបិទកម្មវិធីម្តងមួយៗ ដែលមាននៅផ្នែកខាងក្រោម។

3. ត្រួតពិនិត្យ email ប្រចាំថ្ងៃ

បណ្តា SMS push ដែលផ្ញើមកថ្មីៗជាប្រចាំក៏ធ្វើឲ្យថាមពលថ្មឆាប់អស់ផងដែរ។ របៀបចូលបិទៈ ចូល Setting => Mail, Contacts, Calendars => Fetch New Data, អូសរកពាក្យ Push ហើយចុច Off និងពាក្យ Fetch ជ្រើសយក Manually ។

4. យកចិត្តទុកដាក់ទៅលើសញ្ញាណនៃសេវា

បើសិនស្ថិតនៅតំបន់សេវាខ្សោយរយះពេលយូរ iPhone នឹងខិតខំចាប់សេវាខ្លាំងជាងមុន។ កត្តានេះធ្វើឲ្យរយះពេលប្រើប្រាស់ថ្មឆាប់អស់ជាងមុន។ បើសិនជា iPhone ស្ថិតនៅកន្លែងដែលមានសេវាខ្សោយ ហើយមិនមានការប្រើប្រាស់អ្វីទេនោះ ថ្មរបស់វានឹងអស់ពាក់កណ្តាលតែក្នុងរយះពេល8ម៉ោង។ វិធីដោះស្រាយគ្មានអ្វីក្រៅពីបិទទូរស័ព្ទឡើយ។

5. ត្រួតពិនិត្យការ Update របស់ Software

ជាមួយនឹង iOS 5 អ្នកអាចត្រួតពិនិត្យ Update ប្រព័ន្ធប្រតិបត្តិការ iOS បានភ្លាមនៅលើទូរស័ព្ទរបស់អ្នកផ្ទាល់ដោយចូល Setting => General => Software Update។

6. ប្រើប្រាស់ Mode សន្សំសំចៃថ្ម

ក្រៅពីនេះ អ្នកក៏អាចប្រើប្រាស់របៀបសាមញ្ញៗក្នុងការសន្សំសំចៃរយះពេលប្រើប្រាស់ថ្ម ដូចជាបន្ថយកំរិតពន្លឺនៃអេក្រង់ បិទ Wi-Fi, Bluetooth …ក្នុងនោះការបន្ថយកំរិតពន្លឺនៃអេក្រង់មានប្រសិទ្ធិភាពជាងគេ។

7. ប្រើប្រាស់ Reserve Battery Cover

Reserve Battery Cover របស់បណ្តាក្រុមហ៊ុនដូចជា Kensington, Mophie … ត្រូវបានរចនាក្រោមទំរង់ជាស្រោម ជួយការពារ និងអូសបន្លាយរយះពេលប្រើប្រាស់ថ្មរបស់ iPhone 4 រឺ iPhone 4S បានដល់ទ្វេដង។ តំលៃរបស់ Reserve Battery Cover មួយប្រហែល 70 USD ៕

ដោយ៖ សិលាប្រភព៖ zing