មនុស្សមួយក្រុមនៅប្រទេសឥណ្ឌា មានទំនៀមទម្លាប់ស៊ីសាច់មនុស្សស្លាប់ បែបនេះ គ្រាន់តែស្ដាប់ ក៏មានអារម្មណ៍ថា គួរឱ្យខ្លាច។

/

កុលសម្ព័ន្ធ Aghori Babas រស់នៅក្នុងតំបន់ Varanasi ប្រទេសឥណ្ឌា ត្រូវបានគេដឹងថា ជាក្រុមមនុស្សស៊ីសាច់មនុស្សស្លាប់។ ទំនៀមទម្លាប់នេះ ធ្វើឱ្យប្រជាជនក្នុងតំបន់ មានការភ័យខ្លាច ហើយ ក៏បានធ្វើឱ្យអ្នកស្រុកក្រៅចាប់អារម្មណ៍ ក្នុងនោះ ថ្មីៗនេះ ជាងថតរូបជនជាតិអៀកឡង់ម្នាក់ គឺលោក Darragh Mason អាយុ ៣៧ឆ្នាំ បានបង្ហាញនូវភាពក្លាហាន ដោយបានរស់នៅជាមួយក្រុមមនុស្សខាងលើ ដើម្បីស្វែងយល់អំពីទំនៀមទម្លាប់ និងការរស់នៅដោយភាព ចម្លែកនេះ។

/

Darragh Mason ឱ្យដឹងថា ៖ “ជនជាតិ Aghori តែងតែស្រង់សាកសពពីទន្លេគង្គា (Ganga) ដើម្បីយកមកស៊ី។ លលាដ៍ក្បាល ដែលបានមកពីកន្លែងបូជាសព នឹងត្រូវបានប្រើប្រាស់នៅក្នុងពិធីបុណ្យនានា ដោយសារថា ពួកគេជឿថា អំណាចគឺបានមកពីមនុស្សស្លាប់។ ក្រុមមនុស្សនេះ យល់ថា ខ្លួនឯងជាវណ្ណៈទាបបំផុត ក្នុងសង្គម ដូច្នេះ ពួកគេក៏តែងតែស្លៀកពាក់ដាច់រហែក និងទុកសក់ ពុកមាត់វែងៗ”។

/

បើទោះជាទំនៀមទម្លាប់ស៊ីសាច់សាកសព វាគួរឱ្យព្រឺក្បាល ប៉ុន្ដែ ជនជាតិ Aghori ក៏ជាមនុស្សល្អ។ ពួកគេចូលចិត្តធ្វើបុណ្យ និងកសាងមជ្ឈមណ្ឌលថែមទាំ និងព្យាបាលអ្នកជម្ងឺឃ្លង់ផងដែរ។ គិតមកដល់ពេលនេះ ពួកគេ បានព្យាបាលអ្នកជម្ងឺឃ្លង់ងធ្ងន់ធ្ងរ ចំនួន ៩៩,០៤៥នាក់ និងអ្នកជម្ងឺឃ្លង់កម្រិតស្រាល ចំនួន ១៤៧,៥០៣នាក់ ឱ្យជាសះស្បើយដូចធម្មតា។

ខាង​ក្រោម​ ជា​វីដេអូ បង្ហាញ​អំពី​សកម្ម​ភាព​ប្រតិ​បត្តិ​ទំនៀម​ទម្លាប់​ របស់​ជន​ជាតិ Aghori Babas

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Youtube/SH