ថ្មីៗនេះ ក្រុមហ៊ុនហែកឃើរ (hacker) បានបញ្ចេញស្នាដៃអាក្រក់របស់ខ្លួន ដោយការហែកចូលលុកលុយគណនី iCloud (Apple) របស់តារា Hollywood ល្បីៗ ដូចជានាង Jennifer Lawrence, Ariana Grande និង Kate Upton ជាដើម និងបានរកឃើញរូបថតអាក្រាតកាយយ៉ាងច្រើនរបស់តារាទាំងនេះ។

/

បណ្ដា​រូប​ភាព និង​វីដេអូ ដែល​ត្រូវ​បាន​ក្រុម​ហែក​ឃើរ​ បង្ហោះ​លើ​អ៊ីន​ធឺរ​ណែត

បណ្ដារូបថតក្ដៅសាច់ទាំងនោះ បានបង្ហាញខ្លួនជាលើកដំបូង នៅលើ ប្លក់ 4Chan ។ មកដល់ពេលនេះ មានតែអ្នកតំណាងរបស់ Jennifer Lawrence ឈ្មោះ Bryna Rifkin ចេញមកទទួលស្គាល់ថា ក្នុងនោះ មានរូបអាក្រាតរបស់ Jennifer Lawrence ។

/

តារា​ល្បី​ឈ្មោះ របស់ Hollywood នាង Jennifer Lawrence

អ្នកតំណាងរបស់នាង Jennifer Lawrence និយាយថា ៖ “នេះគឺជាការវាយប្រហារ រំលោភទៅលើសិទ្ធិឯកជន។ យើងខ្ញុំបានទាក់ទងទៅខាងសមត្ថកិច្ច ហើយនឹងចាត់វិធានការផ្លូវច្បាប់ចំពោះជនណា ដែលបានបង្ហោះរូបថតនេះ របស់ Jennifer Lawrence”។

បណ្ដារូបថតក្ដៅសាច់នេះ ត្រូវបានគេជឿថា ត្រូវគេលួចយក ក្នុងការហែកចូលគ្រប់គ្រងគណនី iCloud (Apple) របស់ក្រុមតារាទាំងនោះ។ រូបថតអាក្រាត់មួយចំនួន ត្រូវបានបង្ហោះនៅលើប្លក់ 4Chan ទន្ទឹមនឹងនេះ អ្នកបង្ហោះនោះ ថែមទាំងបានទាមទារឱ្យផ្ដល់ប្រាក់ឱ្យពួកគេ តាម​រយៈការប្រើ bitcoin ។

width=500

ហែក​ឃើរ​ប្រកាស​ថា ខ្លួន​ថែម​ទាំង​មាន​វីដេអូ​ស្រើប​ស្រាល របស់ Jennifer Lawrence

ទំព័រ Buzzfeed ឱ្យដឹងថា ៖ “ហែកឃើរ នៅលើទំព័រ 4Chan ក៏បានប្រកាសថា ពួកគេក៏មានវីដេអូក្ដៅសាច់របស់ Lawrence ព្រមទាំងប្រាប់ថា កំពុងកាន់កាប់រូបថតស្រើបស្រាល រួមនឹងរូបថត ឡើងឋានសួគ៌ម្នាក់ឯង ចំនួន ៦០សន្លឹក របស់តារាដែលធ្លាប់ដណ្ដើមបានពានរង្វាន់  Oscar នេះ ទៀងផង”។

/

/

Victoria Justice បាន​បដិសេធ​ថា រូប​អាក្រាត​របស់​នាង ដែល​​ត្រូវ​គេ​បង្ហោះ​ នោះ​គឺ​ជា​រូប​ក្លែង​ក្លាយ

ដោយឡែក តារាសម្ដែង នាង Victoria Justice ក៏បានបង្ហោះនៅលើទំព័រ Twitter របស់ខ្លួនថា បណ្ដារូបថតរបស់នាង ដែលបានបែកធ្លាយនោះ គឺជារូបក្លែងក្លាយ។ ថ្វីបើមានការបដិសេធបែបនេះ ប៉ុន្ដែ ការបញ្ចេញបញ្ជីលេខទូរស័ព្ទដៃរបស់ក្រុមតារាល្បីៗ ពីសំណាក់ក្រុមហែកឃើរ ធ្វើឱ្យសាធារណជន យល់ថា បណ្ដារូបថតស្រើបស្រាលទាំងនោះ គឺជារូបថតពិត របស់តារាទាំងនោះ។

/

ក្នុងបញ្ជីលេខទូរស័ព្ទនេះ ក៏មានលេខរបស់ Cara Delevingne, Kim Kardashian និង Mary-Kate Olsen ផងដែរ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ buzzfeed