កាលពីម្សិលមិញ Samsung បានទទួលការកក់ទិញផលិតផលថ្មីរបស់ខ្លួនគឺSamsung Galaxy Tab 2 អេក្រង់10.1inchជាមួយតំលៃ400USDហើយផលិតផលនេះនឹងមកដល់ដៃអតិថិជននៅថ្ងៃទី11/5។

បន្ទាប់ពីGalaxy Tab 2 អេក្រង់ 7 inchដែលមានតំលៃ 250 USD, Samsung ទើបនឹងទទួលការកក់ទិញនូវTablet តំលៃថោកទីពីររបស់ខ្លួនគឺTab 2 10.1 ជាមួយនឹងតំលៃពី400 USD។វាមានរាងស្តើងដែលមានកំរាស់តែ9,7 mm បំពាក់ដោយអេក្រង់WXGA កំរិត 1.280 x 800 pixelCPU dual-core មានល្បឿន1 GHz camera 3 megapixel ផ្នែកខាងក្រោយ VGAផ្នែកខាងមុខនិងមានមេម៉ូរី16 GB។ ការរចនាវិញ ផលិតផលនេះមិនមានអ្វីប្លែកប៉ុន្មានពី Tab 2 អេក្រង់ 7 inchទេ ជាមួយសំបកធ្វើពីជ័រតែមានលក្ខណៈប្រសើរជាងមុខបើប្រៀបធៀមនឹងស៊េរីមុន។ផ្អែកលើទិន្នន័យខាងលើ យើងអាចនិយាយបានថាផលិតផលនេះមានរូបសណ្ឋានស្រដៀងនឹងiPad 2 របស់ Apple និងមានការផ្លាស់បន្តិចបន្តួចបើប្រៀបជាមួយTab 10.1ស៊េរីមុន ជាមួយនឹងប្រព័ន្ធប្រតិបត្តិការAndroid Ice Cream Sandwich 4.0 រន្ធមេម៉ូរីក្រៅmicroSDដែលអនុញ្ញាតិឲអ្នកប្រើអាចបន្ថែមទំហំមេម៉ូរីបាន៕
ដោយ៖ nanoប្រភព៖ zing