វាពិតជាកម្រមានណាស់ ការដែលបើកប្រអប់ផលិតផលបច្ចេកវិទ្យាមួយមានភាពស្មុគស្មាញដូចករណី Tablet Nexus 7 របស់ Google។

មានមនុស្សជាច្រើនដែលហួសចិត្ត ហើយអស់សំណើចពេលដែលបានមើល clip មានរយះពេលជាង 3នាទីស្តីពីការបើកប្រអប់ Tablet តំលៃ 200 USD របស់ Google។ មានមនុស្សមួយចំនួនបាននិយាយថា Nexus 7 ជាផលិតផលដ៏ពិសេសមួយ គ្រាន់តែការបើកប្រអប់ក៏ចម្លែកដែរបើប្រៀបធៀបនឹង Tablet ដ៏ទៃផ្សេងទៀត។

វីដេអូ clip ខាងក្រោមនេះត្រូវប្រមូលផ្តុំពីប្រភពជាច្រើនផ្សេងគ្នាដូចជា CNET, Phonedod, LATimes រឺ Pocketnow ហើយស្ទើរតែទាំងអស់នៃអ្នកព័ត៌មានរបស់គេហទំព័រល្បីឈ្មោះទាំងនេះ សុទ្ធតែជួបការលំបាកមិនតិចឡើយក្នុងការបើកប្រអប់របស់ Nexus 7។ 

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា !

វីដេអូនៃការបើកប្រអប់ tablet Nexus 7

Nexus 7 ជា tablet ដែលមានតំលៃថោកសមរម្យ ហើយមានរូបសណ្ឋានខ្ពស់។ វាស្រោបដោយសំបកជ័រប្រឆាំងការឆ្កូតបានខ្ពស់ និងមានអ៊ីណុកព័ទ្ធជុំវិញគែមទូរស័ព្ទ។ Tablet នេះមានកាសប្រភេទ 3,5mm, រន្ធ microUSB, អេក្រង់ 7 inch ជាមួយកំរិតពន្លឺ 1.280 x 800 pixel, panels IPS និងកញ្ចក់ដ៏រឹងមាំ Gorilla Corning។ ក្រៅពីនេះ Nexus 7 បានបំពាក់នូវ Chip Quad Core Tegra 3, card ក្រាហ្វិក GeForce, RAM 1GB, មេម៉ូរីក្នុង 8GB (និង​ 16GB), ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean, camera ខាងមុខ 1.2MP, អាចភ្ជាប់ Wi-Fi n(មិនមាន 3G រឺ 4G ទេ) , Bluetooth, GPS, NFC និងថ្មអាចប្រើបាន 9ម៉ោងជាប់គ្នា។

រូបភាពមួយចំនួននៃ tablet Nexus 7 ពេលបកចេញពីប្រអប់៖

/

/

/

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ zing