ទន្ទឹមនឹង Tap 20, សមាជិកថ្មីមួយត្រូវបានបំពេញបន្ថែម ចូលក្នុងស៊េរីផលិតផល VAIO របស់Sony នៅ IFAលើកនេះគឺ Duo 11។ នេះគឺជា tablet កាត់ laptop ប្រើWindows 8ដែលមានអេក្រង់ហូតបាននៅផ្នែកខាងក្រោយ ដើម្បីប្រើប្រាស់ Keyboard ជាមួយនឹងភ្លើងនៅផ្នែកខាងក្រោម។
Slide ដែលហូតនេះ ត្រូវបាន Sony ដាក់ឈ្មោះថាSurf Slider។ VAIO Duo 11 ប្រើប្រាស់អេក្រង់ទំហំ 11,6 កំរិតពន្លឺ Full-HD ជាមួយ OptiContrast ភ្លឺច្បាស់។ អេក្រង់របស់ឧបករណ៍នេះ អាចប្រើប្រាស់បានដោយដៃ និងប៊ិចដែលភ្ជាប់មកជាមួយ។ វាមានជំរើស RAM 4GB រឺ 8GB, SSD 128GBរឺ 256GB, ដែលមានទម្ងន់ 1,3 kg និងកំរាស់ 17,85mm ។ Duo 11 ប្រើប្រាស់CPU Intel Core i3, i5រឺ i7 ស៊េរី ULV (សន្សំសំចៃភ្លើង) Ivy Bridge។ ផលិតផលនេះនឹងត្រូវ Sony ដាក់លក់នៅខែតុលាតែតំលៃមិនទាន់បង្ហាញឲ្យដឹងនៅឡើយ។

Sony VAIO Duo 11: tablet កាត់ laptop ប្រើ Windows 8
ព័ត៌មានបន្ថែមពីរូសណ្ឋាននៃ Sony VAIO Duo 11 ៖
> OS: Windows 8 រឺ Windows 8 Pro> អេក្រង់: 11.6” កំរិតពន្លឺ Full-HD 1920 x 1080, OptiContrast Panel; Touchscreen>> CPU: Intel Core i7-3517U, Intel Core i5-3317U រឺ Intel Core i3-3217U> RAM: 4GB រឺ 8GB DDR3L 1600MHz SDRAM> SSD: 128GB រឺ 256GB> GPU: Intel HD 4000> Connectivity: WLAN 802.11a/b/g/n; Bluetooth 4.0 + HS; Ethernet (x 1); USB 3.0 (x1), VGA; HDMI; រន្ធដាក់មេម៉ូរីក្រៅប្រភេទ Memory Stick Duo / SD> Speaker stereo ប្រើប្រាស់បច្ចេកវិទ្យា xLOUD™> Webcam Full HD នៅផ្នែកខាងមុខ និងផ្នែកខាងក្រោយប្រើ sensor ‘Exmor for PC’ (2,07 megapixels)> NFC, GPS, ប្រដាប់ស្ទង់ល្បឿន, សន្ទង់ផ្ទៃដី(ឧបករណ៍សំរាប់បង្ហាញភស្តុតាងផែនដីវិល), ត្រីវិស័យ digital> មានប៊ូតុង Windows, ប៊ូតុង Lock អេក្រង់, ប៊ិច stylus, អាចជ្រើសរើសប្រភពថ្មបាន> ខ្នាតរង្វាស់ប្រវែង: 320 mm x 17,85 mm x 199 mm> ទម្ងន់: 1,3kg


ដោយ៖ សិលាប្រភព៖ TTE