កាលពីថ្ងៃម្សិលមិញ Google បានបំពេញបន្ថែមនូវ model Nexus 7 ដែលមានភ្ជាប់ជាមួយ Network ទូរស័ព្ទដៃបាន ដែលក្រុមហ៊ុនបានហៅឈ្មោះថា Nexus 7 (32GB + Mobile)។

ក្រៅពីទំហំមេម៉ូរីក្នុង 32GB និងមាន 3G, រូបសណ្ឋានរបស់ឧបករណ៍នេះមិនមានអ្វីប្លែកបើប្រៀបជាមួយ Nexus 7 ដែលបានដាក់លក់នៅលើទីផ្សារកាលពីពេលមុនឡើយដែលក្នុងនោះរួមមានCPU NVIDIA Tegra 3, អេក្រង់ IPS កំរិតពន្លឺ 1280 x 800, កាមេរ៉ាមុខ 1,2MP។ Nexus 7 (32GB + Mobile) នឹងដាក់លក់ចាប់ពីថ្ងៃទី13/11 ក្នុងតំលៃ 299$។ វាមិនត្រូវបាន Lock ដោយ Network ណាទាំងអស់ ប៉ុន្តែសំរាប់ Version ដាក់លក់នូវអាមេរិចគឺនឹងមានភ្ជាប់មកជាមួយ SIM របស់ AT&Tរឺ T-Mobile។ បណ្តាប្រទេសដំបូងដែលបានទទួលចែកចាយ Nexus 7 (32GB + Mobile) មាន៖ អង់-គ្លេស, អាមេរិច, អូស្រ្តាលី, បារាំង, អាឡឺម៉ង់, អេស្បាញ និងកាណាដា។ Tablet នេះអាចបំពាក់ជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.2 ពេលដល់ដៃអ្នកប្រើប្រាស់។

/

ក្នុងឱកាសនេះ Google ក៏បានឲ្យដឹងដែរថា Nexus 7 Wi-Fi ទំហំ 16GB នឹងត្រូវបញ្ចុះតំលៃនៅសល់តែ 199$ ពោលស្មើតំលៃលក់ Version 8GB កាលពីពេលមុន ដែលក្នុងនោះគំរូ 32GB Wi-Fi មានតំលៃ 249$។ ចំណែក Version 8GB មិនត្រូវបានក្រុមហ៊ុនបង្ហាញឡើយ ប្រហែលជា Google ឈប់ផលិតវាហើយមើលទៅ៕

ដោយ៖ សិលាប្រភព៖ tte