ភ្នំពេញ៖ ក្រុមហ៊ុន Nokia ប្រចាំនៅប្រទេស កម្ពុជាបានបង្ហើបឲ្យដឹងថា ទូរស័ព្ទNokia 105 ដែលជាទូរស័ព្ទដៃ ម៉ូដែលថ្មីបំផុតរបស់ Nokia នឹងត្រូវដាក់លក់លើទីផ្សារកម្ពុជាបន្ទាប់ពីចូលឆ្នាំខ្មែររួច។ ទូរស័ព្ទថ្មីនេះមានពីរពណ៌ សំរាប់ជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌ខៀវស្រាល ហើយថែមទាំងមានអេក្រង់ពណ៌ធម្មជាតិទៀតផង។
Nokia 105 គឺជាទូរស័ព្ទថ្មីជំនាន់ក្រោយ នៃNokia 1280 (ឬហៅតាមចំណាំនៅ ប្រទេសកម្ពុជាថា N ចុចពិល) ដែលមកទល់នឹងពេលនេះ លក់ដាច់អស់ជាងមួយរយលាន គ្រឿងនៅទូទាំងពិភពលោក។ ទូរស័ព្ទស៊េរីថ្មី Nokia 105 នេះ មានគុណភាពខ្ពស់ រចនាស្រស់ស្អាត និងមានបំពាក់ឧបករណ៍ ដែលអ្នកប្រើប្រាស់ត្រូវការ ប្រចាំថ្ងៃដូចជាវិទ្យុអេហ្វអឹម នាឡិកាសម្លេង និងពិលជាដើម។
ក្រៅពីនេះ Nokia 105 មានប៊ូតុងមិនចូល ធូលីនិងមិនជ្រាបទឹក ចំណែកថ្មវិញអាចកាន់ភ្លើង បានដល់ទៅជាង មួយខែ។ សម្រាប់អ្នកប្រើប្រាស់ ស្មាតហ្វូន, Nokia 105 ជាទូរស័ព្ទបំរុងដ៏ប្រសើរបំផុត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល