ក្រោយការទិញដូរ រវាង Microsoft និង Nokia បានទទួលជោគជ័យ អតីតបុគ្គលិករបស់ Nokia ជាច្រើនពាន់នាក់ កំពុងប្រឈមនឹងការបាត់បង់ការងារ។

នៅមុនពេលទិញយកផ្នែកផលិតទូរស័ព្ទ និងសេវាកម្មរបស់ Nokia ក្រុមហ៊ុន Microsoft មានបុគ្គលិកប្រមាណជា ១០០.០០០នាក់ នៅទូទាំងពិភពលោក។ ប៉ុន្ដែ ក្រោយពីសម្រេចបាននូវការដូរជាមួយ Nokia ក្រុមហ៊ុន Microsoft កំពុងប្រឈមនឹងបញ្ហាកើនឡើងនៃបុគ្គលិក ពោលគឺកើនឡើងដល់ទៅ ប្រហែល ២៥.០០០នាក់។
ការកើនឡើងនៃចំនួនបុគ្គលិកបែបនេះ នឹងបណ្ដាលឱ្យ Microsoft ត្រូវជួបបញ្ហាច្រើន ដូចជារឿងប្រាក់ខែ ប្រាក់ចំណេញ។ល។ ដូច្នេះ ចង់មិនចង់ អតីតបុគ្គលិកច្រើនពាន់នាក់របស់ Nokia អាចនឹងត្រូវ ដើរដាក់ពាក្យរកការងារផ្សេង ដោយសារថា Microsoft មានគម្រោងនឹងកាត់បន្ថយបុគ្គលិក ១០% បំណងកាត់បន្ថយប្រាក់ចំណាយទៅលើក្រុមហ៊ុនកូនរបស់ខ្លួន ដែលទើបបានទិញពី Nokia និងបានប្ដូរឈ្មោះទៅជា Microsoft Mobile Oy ។

រូបថត The Verge
ក្នុងចំណោមស្ថាបនដែលស្ថិតក្នុងបញ្ជីខ្មៅលើកនេះ គេជឿថា ផ្នែកទីផ្សាររបស់ Nokia (Microsoft Mobile Oy) នឹងប្រឈមហានិភ័យខ្ពស់ជាងគេ ក្នុងការកាត់បន្ថយបុគ្គលិក ព្រោះថា Microsoft ក៏មានស្ថាបនបែបនេះដូចគ្នា។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ businessinsider/tech