Nokia បានទទួលស្គាល់អំពីការដែលខ្លួននឹងវិលត្រលប់មកកាន់ទីផ្សារស្មាតហ្វូនក្នុងឆ្នាំ២០១៧។ ថ្មីៗនេះ បណ្ដាព័ត៌មានបែកធ្លាយរបស់ស្មាតហ្វូនលំដាប់ខ្ពស់ Nokia P ដែលត្រៀមនឹងបង្ហាញខ្លួន បានធ្វើឱ្យអ្នកគាំទ្ររបស់ Nokia រំជើបរំជួល។

/

Nokia P នឹងជាស្មាតហ្វូនលំដាប់កំពូលរបស់ក្រុមហ៊ុន ហើយវាក៏ជាកំពូលស្មាតហ្វូនទីមួយដែលបញ្ជាក់ពីការវិលត្រលប់របស់ Nokia។ ប្រភពព័ត៌មានឱ្យដឹងថា ស្មាតហ្វូននេះនឹងមានរូបរាងធ្វើអំពីលោហធាតុទាំងស្រុង ប្រើប្រូសេសឺរ Snapdragon 835, RAM 6 GB, កាមេរ៉ាក្រោយ 23 MP ជាមួយនឹងឡែន Zeiss។ ក្រៅពីនេះ Nokia P ក៏នឹងត្រូវបានបំពាក់អេក្រង់ Quad HD។

Nokia P អាចនឹងត្រូវបានបង្ហាញខ្លួននៅក្នុងពិព័រណ៍ MWC ដែលនឹងត្រូវបានធ្វើឡើងនៅចុងខែកុម្ភៈ ឆ្នាំ ២០១៧។ ប្រការនេះមានន័យថា Nokia បានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹង Samsung ឬ Apple។

/

ជាមួយនឹងការវិលត្រលប់នេះ Nokia ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូន។ ប៉ុន្តែ នេះអាចជាកាំបិតមុខពីរ បើសិនកំពូលស្មាតហ្វូនរបស់ Nokia អន់ជាងការរំពឹងទុករបស់អ្នកប្រើប្រាស់៕

ប្រែសម្រួល ៖ តារាប្រភព ៖ digitaltrends