Nokia D1C មិនមែនជាស្មាតហ្វូនតែមួយគត់ដែល Nokia នឹងដាក់លក់ក្នុងទីផ្សារ។ តាមគម្រោងក្រុមហ៊ុន Nokia នឹងបញ្ចេញលក់ទាំងស្មាតហ្វូនលំដាប់ខ្ពស់ ដែលប្រើឈីប snapdragon 820 អេក្រង់ 2K និងមានសមត្ថភាពទប់ទល់នឹងជម្រាបទឹក។

ទំព័របច្ចេកវិទ្យា Gizmochina ថ្មីៗនេះ បានទទួលស្គាល់ថា Nokia កំពុងតែធ្វើការនៅលើគម្រោងស្មាតហ្វូនលំដាប់ខ្ពស់ចំនួនពីរម៉ូដែល ដែលប្រើអេក្រង់ AMOLED 2K ក្នុងនោះ មានម៉ូដែលមួយមានអេក្រង់ទំហំ 5.2 inch និងមួយទៀតមានអេក្រង់ 5.5 inch។ ស្មាតហ្វូនទាំងពីរនេះ សុទ្ធតែប្រើឈីប Snapdragon 820 ដំណើរការដោយ Android 7.0 និងមានសមត្ថភាពទប់ទល់នឹងជម្រាបទឹកតាមស្តង់ដា IP68 ដូចទៅនឹង Galaxy S7។
តាមគម្រោង ម៉ូដែលស្មាតហ្វូនលំដាប់ខ្ពស់ទាំងពីររបស់ Nokia នឹងត្រូវបានដាក់លក់ដំបូងគេនៅប្រទេសចិន ក្រោយមកទើបដាក់លក់តាមបណ្ដាទីផ្សារផ្សេងៗក្នុងពិភពលោក។

ទន្ទឹមនឹងនេះ ប្រភពព័ត៌មានឱ្យដឹងថា Nokia D1C ប្រើឈីប Snapdragon 430, RAM 3 GB, ROM 32 GB ដំណើរការដោយ Android Nougat ហើយជាពិសេស វាមានរូបរាងដូចទៅនឹង Lumia 925។
-ព័ត៌មានទាក់ទង ៖ ទស្សនា Nokia XpressMusic NX ទាក់ទាញដោយសម្បកលោហធាតុ គួរជាទីពេញចិត្ត
ប្រែសម្រួល ៖ តារាប្រភព ៖ Gizmochina