Nokia បានទទួលស្គាល់ជាផ្លូវការថានឹងបញ្ចេញស្មាតហ្វូន Android ថ្មីស្រឡាងនៅឆ្នាំក្រោយ ប៉ុន្តែ ពេលនេះ ក្នុងពេលរង់ចាំការវិលត្រលប់មកវិញរបស់ “អតីតមហាក្សត្រ” Nokia សូមទស្សនា ម៉ូដែលconcept Nokia XpressMusic NX ដ៏គួរចាប់ចិត្តនេះ...

/

/

ទំព័រ concept-phones ថ្មីៗនេះ បានបញ្ចេញម៉ូដែលទូរស័ព្ទរបស់ Grigory Butin ដែលមានឈ្មោះថាNokia XpressMusic NX។ តាមពិតម៉ូដែល concept នេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១៤ ប៉ុន្តែ ពេលនេះទើបត្រូវបានគេឧទ្ទេសនាមជាទូលំទូលាយ។

/

/

Nokia XpressMusic NX មានភាពទាក់ទាញដោយសារសម្បកលោហធាតុ និងមានជ្រុងទាំង៤ប្រកបដោយភាពជាបុរស។ ម៉ូដែល concept នេះធ្វើឱ្យយើងនឹកឃើញដល់ Nokia X7 ដែលធ្លាប់ល្បីឈ្មោះកាលពីមុន។

/

/

/

/

ពិសេសបំផុត ផ្នែកខាងក្រោមរបស់អេក្រង់ថាច់ គឺជាក្ដារចុច QWERTY ។ អ្នករចនាចង់ឱ្យ Nokia XpressMusic NX ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Windows Phone ប៉ុន្តែ ដំណាក់កាលបច្ចុប្បន្ន ប្រហែលជា Android ទើបជាប្រព័ន្ធប្រតិបត្តិដែលសមស្របបំផុត។

ប្រែសម្រួល ៖ តារាប្រភព ៖ concept-phones