នៅថ្ងៃទី ២៥ ខែកក្កដានេះ Nokia Lumia 635 ត្រូវបានបញ្ចេញលក់ជាផ្លូវការ។ បច្ចុប្បន្ន ក្រុម​ហ៊ុន Microsoft បានប្រកាសជាផ្លូវការ នូវតម្លៃរបស់ស្មាតហ្វូនមួយ​នេះ គឺត្រឹមតែ ៩៩,៩៩ ដុល្លារអាមេរិក ដោយមានភ្ជាប់ជាមួយនឹងកិច្ចសន្យាប្រើប្រាស់កញ្ចប់ GoPhone របស់ក្រុមហ៊ុនអ៊ីនធឺរណិត AT&T ក្នុងរយៈពេល ៣០ថ្ងៃ។

/

ប្រភពព័ត៌មាន បានឱ្យដឹងថា រហូតដល់ថ្ងៃទី ៨ សីហា ទើប Nokia Lumia 635 មានវត្តមាន នៅលើហាងអនឡាញ និងបណ្ដាហាងលក់រាយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ AT&T ។ ក្រៅពីនេះ នៅពេលអ្នកទិញ Nokia 635 អ្នកក៏អាចជ្រើសរើសវិធីបង់ប្រាក់ ដូចខាងក្រោម ៖

- មិនប្រើសេវាកម្មអ៊ិនធឺរណិត របស់ក្រុមហ៊ុន AT&T អ្នកនឹងត្រូវចំណាយ ១៤០ ដុល្លារ ដើម្បីក្លាយជាម្ចាស់ Nokia Lumia 635 ។

/

- ប្រើសេវាកម្មអ៊ិនធឺរណិត របស់ក្រុមហ៊ុន AT&T រយៈពេល ១៨ខែ អ្នកនឹងអាចបង់រំលស់ ក្នុង ១ខែ ត្រឹមតែ ៥,៨៤ដុល្លារ។

- ប្រសិនយល់ព្រមប្រើសេវាកម្មរបស់ក្រុមហ៊ុន AT&T ក្នុងរយៈពេល ១២ខែ អ្នកនឹងត្រូវបង់រំលស ៧ដុល្លារ/ខែ។

/

Nokia Lumia 635 ប្រើប្រាស់ ប្រូសេសឺរ 4-core Snapdragon 400 1,2 GHz, RAM 512 MB, អង្គចងចាំក្នុងម៉ាស៊ីន 8 GB និងមានរន្ធ microSD ។ Lumia 635 មានអេក្រង់ទំហំ 4,5 inch មានបំពាក់ស្រទាប់ការពារកោសរលាត់ IPS និងកញ្ចក់ Corning Gorilla Glass 3 ។ កាមេរ៉ាក្រោយ 5 MP និងត្រូវបានបំពាក់មុខងារពេញនិយមនានា មានដូចជា Wi-Fi b/g/n, Bluetooth 4.0, micro-USB ។ល។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Cnet/Gsmarena