បើទោះជាមានភាពស្ងាមស្ងាត់ ប៉ុន្តែ Microsoft បានចុះឈ្មោះសុំប័ណ្ណប៉ាតង់ដើម្បីរក្សាកម្មសិទ្ធិបញ្ហា ទៅលើឧបករណ៍មួយដែលមានមុខងារពីរ គឺស្មាតហ្វូន និងកុំព្យូទ័រថេប្លេត អាស្រ័យលើចំណង់ចំណូលចិត្ត។

/

ប្រភពព័ត៌មានលើកនេះ បានមកពី MSPoweruser។ យោងទៅលើរូបភាព យើងអាចដឹងបានថា នេះគឺជាស្មាតហ្វូនដែលមានអេក្រង់ធំ ទន្ទឹមនឹងនេះ វាក៏អាចបង្វិលអេក្រង់ ដើម្បីបង្កើតបានជាកុំព្យូទ័រថេបេ្លត ដូចទៅនឹង Yoga tablet របស់ Lenovo។

/

/

/

នៅលើឧបករណ៍នេះ មានអេក្រង់ចាប់ពី២ទៅ៣ ដូចទៅនឹង concept Courier របស់ Microsoft មុននេះ ដែលក្រុមហ៊ុន ក៏បានចុះឈ្មោះរក្សាកម្មសិទ្ធិបញ្ហានូវឧបករណ៍នេះ កាលពីខែតុលា ឆ្នាំ ២០១៤។

/

/

/

/

គេអាចនិយាយបានថា ក្រុមហ៊ុន Microsoft កំពុងតែប្រឹងប្រែងដើម្បីបង្កើតផលិតផលដ៏អស្ចារ្យមួយ “ខ្លាំង” ជាងឧបករណ៍ឆ្លាតវៃនាបច្ចុប្បន្ន៕

ប្រែសម្រួល ៖ តារាប្រភព ៖ The Verge