ATIV Q គឺជាTablet ថ្មីដែល Samsung ទើបតែបង្ហាញខ្លួន។ វាមានការរចនាម៉ូតស្រដៀង ទៅនឹងSony Vaio Duo 11 ប៉ុន្តែវាមានកម្រាស់ស្តើងជាង និងស្រាលជាង ពោលគឺមានកម្រាស់ 13,9 mm និងទម្ងន់ 1,29 kg។ 

Tablet នេះមានភាពលេចធ្លោ ត្រង់វាអាចប្រើបានប្រព័ន្ធប្រតិបត្តិការពីរគឺ Windows 8 និង Android 4.2.2។ បណ្តា Applications នៅលើប្រព័ន្ធប្រតិបត្តិការរបស់ Google អាចប្រើបានយ៉ាងលឿន បើទោះជា ក្នុងពេលដែលអ្នកប្រើប្រាស់កំពុងប្រើនៅ Interface របស់ Microsoft ក៏ដោយ។

Samsung បានបំពាក់ដល់ ATIV Q នូវរូបសណ្ឋានខ្លាំងគួរសម ជាមួយនឹង chip Intel Core i5 Haswell, chip ក្រាហ្វិច Intel HD Graphics 4400។ វាមាន Hard Drive SSD 128 GB និង RAM DDR3 4 GB, បណ្តា Connector រួមមាន USB 3.0, 2.0, រន្ធ microHDMI, RJ45, រន្ធដោតកាស, mic រួមជាមួយរន្ធដាក់មេម៉ូរី SD។

អេក្រង់ TouchScreen ទំហំ 13,3 inch មានកំរិតពន្លឺឡើងដល់ 3.200 x 1.800 pixel, កំរិត Pixel គឺខ្ពស់ iPad Retina, support ប្រើប៊ិច S-Pen ដែលបំពាក់នៅជ្រុងខាងក្រោមនៃ Tablet។

ATIV Q ត្រូវបានសន្និដ្ឋានថា នឹងបង្ហាញខ្លួននៅត្រីមាសទី III ខាងមុខនេះ ប៉ុន្តែមិនទាន់មានតំលៃលក់ជាក់ស្តែងនៅឡើយទេ៕

/

/

/

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ VE