បើតាមប្រភពពី Phone Arena, Adorama ហាងមួយក្នុងចំណោមហាងលក់រាយធំៗនៅ NewYork (អាមេរិច) បានអចេតនាបង្ហោះឲ្យឃើញពីតំលៃរបស់ Galaxy Tab 3 7.0 នៅលើគេហទំព័ររបស់ខ្លួន។ Version ដែលបានលេចចេញនៅលើគេហទំព័រនេះ មានពណ៌ ស និងមានមេម៉ូរី ក្នុងទំហំ 8GB។ តំលៃលក់របស់ម៉ូដែលនេះគឺ 199,99USD ។ ជាក់ស្តែងក្រោយមក Adorama បានលុបចោលនូវព័ត៌មានទាំងអស់ ដែលពាក់ព័ន្ធនឹងម៉ូដែលនេះ។
កំរិតតំលៃ 199,99 USD របស់ Galaxy Tab 3 7.0 ត្រូវបានចាត់ទុកថា ជាតំលៃដ៏សមរម្យមួយចំពោះអតិថិជន។ បើសិនជាព័ត៌មានចចាមអារាមនេះ ជាការពិត នោះ Samsung អាចនឹងធ្វើការប្រកួតប្រជែងបានកាន់តែល្អជាងមុន ជាមួយ iPad Mini ក៏ដូចជា ជាមួយបណ្តាម៉ូដែល Tablet Android តំលៃថោក ដទៃផ្សេងទៀត។

Galaxy Tab 3 7.0 ត្រូវបានបំពាក់អេក្រង់ទំហំ 7 inch កំរិតពន្លឺ 1.024 x 600 pixel, chip Dual Coreល្បឿន 1,2 GHz និង RAM 1 GB។ វាមានកាមេរ៉ាមុខទំហំ 1,3 megapixel និងកាមេរ៉ាក្រោយទំហំ 3 megapixel។ ថ្មភ្ជាប់មកជាមួយផលិតផលនេះគឺ 4.000 mAh ហើយប្រើAndroid 4.1 Jelly Bean។

បច្ចុប្បន្ន Samsung នៅតែមិនទាន់បានបញ្ជាក់ ព័ត៌មានអ្វីទាំងអស់ ស្តីពីតំលៃរបស់ Tablet នេះនៅឡើយទេ៕
ដោយ៖ សិលាប្រភព៖ VE