កត្តាធំមួយក្នុងចំណោមកត្តាជាច្រើនដែលរារាំងដល់ Android របស់ Google គឺការកំណត់ព្រំដែន។​ រឿងនេះក៏អាចកើតមានជាមួយ iSO6 របស់ Apple ដែរ នៅពេលដែល Version ថ្មីនេះមិនបានផ្គត់ផ្គង់គ្រប់ផលិតផលប្រើប្រាស់ iOS បច្ចុប្បន្នឡើយ។

តាមការវាយតំលៃរបស់ Website AnandTech, iOS 6 រយះពេលចូលលេង Web លឿនជាងiOS5, Browser Safari ថ្មីក៏ល្អហើយប្រើលឿនជាង11% បើប្រៀបទៅនឹងស៊េរីចាស់។ ជាក់ស្តែងជាមួយនឹងគុណសម្បត្តិពីល្បឿន iOS 6 នៅមានព្រំដែនកំណត់មួយចំនួននៅមិនទាន់បង្ហាញ។នោះគឺ iPhone 3GS និង iPhone 4 ត្រូវបាន Apple មិនបានធ្វើការផ្គត់ផ្គង់នូវកម្មវិធីល្អៗមួយចំនួនដែលមាននៅក្នុង iOS6 ទេ គឺផ្គត់ផ្គង់តែលើផលិតផលដែលប្រើប្រាស់ chip A5 ដូចជាiPhone 4S, iPad 2 និង New iPad តែប៉ុណ្ណោះ។

/

 

ខាងក្រោមនេះគឺជាព្រំដែនកំណត់មួយចំនួនមាននៅក្នុង iOS6 :

> កម្មវិធីមួយចំនួនមិនបានធ្វើការផ្គត់ផ្គង់ឲ្យគ្រប់បណ្តាប្រទេសនៅលើពិភពលោកឡើយ។ Flyover   និង Map អាចប្រើបានតែនៅលើ iPhone 4S, iPad 2, New iPad។> Siri អាចប្រើបានតែនៅលើ iPhone 4S និង New iPad ហើយទាល់តែភ្ជាប់អ៊ីនធើណេត។ Siri ក៏   មិនអាចប្រើបានគ្រប់ភាសាដែលទូរស័ព្ទ Apple Supportឡើយ។ > កម្មវិធីចែករំលែករូបភាព Photo Streams ប្រើបានតែនៅលើ iPhone 4, iPhone 4S, iPad 2 និង   New iPad រឺ កុំព្យូទ័រ Mac ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Mountain Lion។> កម្មវិធី FaceTime ប្រើបានតែនៅលើ iPhone 4S រឺ iPad 3 តាមរយះ 3G។ FaceTime មិនបានផ្គត់    ផ្គង់ឲ្យប្រើប្រាស់បានគ្រប់ប្រទេសឡើយ។> កម្មវិធី VIP list, Mail VIP និង Flagged smart mailbox, អាន offline ប្រើបានតែនៅលើ iPhone 4,    iPhone 4S, iPad 2 និង New iPad។> កម្មវិធីស្វែងរកមិត្ត និងស្វែងរកទូរស័ព្ទ (Find My Friends and Find My iPhone) ប្រើបាននៅពេលផលិតផល iOS ភ្ជាប់ជាមួយ WiFi រឺ 3G៕

ដោយ៖ និស្ស័យប្រភព៖ VB