យ៉ាងហោចណាស់ មានមនុស្សចំនួន ៥០នាក់ រួមទាំងក្រុមអ្នកបើកបរយន្ដហោះ និងកូនប្រុសរបស់ប្រធានាធិបតី សាធារណៈរដ្ឋ Tatarstan គឺលោក Irek Minnikhanov ផងដែរ ដែលបាន​ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់មួយ នៅពេលយន្ដហោះដឹកភ្ញៀវ ចុះចតមិនបានសម្រេច បណ្ដាលឱ្យវាផ្ទុះឆេះ នៅភាគកណ្ដាលប្រទេសរុស្ស៊ី កាលពីម្សិលមិញ។ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បានប្រកាសថា យន្ដហោះ Boeing 737-500 បានជួបគ្រោះថ្នាក់ នៅក្នុងក្រុង Kazan កាលពីវេលាម៉ោង ១៥និង ២៥នាទី GMT ។ យន្ដហោះដែលចាកចេញពីក្រុង Moscow ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Tatarstan នេះ បានផ្ទុះឆេះ​ខ្ទេច បន្ទាប់ពីប៉ះទង្គិចមកលើដី។

/

កន្លែង​កើត​ហេតុ

បច្ចុប្បន្ន មានការអះអាងខុសៗគ្នាអំពីចំនួនអ្នកស្លាប់។ ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បានឱ្យដឹងថា មនុស្សចំនួន ៥២នាក់ អាចនឹងត្រូវបានស្លាប់ ចំណែកទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធរុស្ស៊ី អះអាងថា មានមនុស្សស្លាប់ ៥០នាក់ រួមមានភ្ញៀវ ៤៤នាក់ ក្នុង​នោះ​មាន​កូន​ប្រុស​របស់​ប្រធានា​ធិបតី​ សាធារណៈរដ្ឋ Tatarstan គឺលោក Irek Minnikhanov និងបុគ្គលិកទាំងអស់នៅលើយន្ដហោះ។សាក្សីម្នាក់ធ្វើដំណើរពី Kazan មក Moscow និងមានវត្តមាននៅក្នុងព្រលានយន្ដហោះ ក្នុងពេលហេតុការណ៍គ្រោះថ្នាក់កើតឡើង ឱ្យដឹងថា ខ្លួនបានឮសម្លេងផ្ទុះខ្លាំង និងមានអារម្មណ៍ថាញាប់ញ័រអាកាស។ បន្ទាប់ពីបានធ្លាក់ចុះដី និងផ្ទុះ យន្ដហោះនេះ ក៏បានឆាបឆេះ។ ក្រុម​រថយន្ដពន្លត់អគ្គីភ័យបានចំណាយពេលពេញមួយម៉ោង ទើបអាចគ្រប់គ្រងស្ថានភាព នេះបើតាមទំព័រ RT ។ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពចំនួន ៥០នាក់ នៅក្នុងខោ្មចយន្ដហោះនេះ។

មូលហេតុ

/

យន្ដហោះខាងលើ ហោះពី Moscow ទៅកាន់ Kazan (រូប ៖ RT)

គេហទមព័រ Interfax ដកស្រង់ប្រភពព័ត៌មានក្នុងក្រសួងសង្គ្រោះបន្ទាន់ បានចេញផ្សាយថាក្រុមអ្នកបើកបរយន្ដហោះ បានធ្វើឱ្យមានកំហុស នៅពេលបញ្ជាឱ្យយន្ដហោះចុះចតជាលើកទីពីរ បណ្ដាលឱ្យយន្ដហោះត្រូវធ្លាក់ទៅលើដី។មន្ដ្រីជាន់ខ្ពស់ម្នាក់របស់គណកម្មការស៊ើបអង្កេត បាននិយាយថា មូលហេតុមួយផ្សេងទៀត គឺអាចបណ្ដាលមកពីគុណភាពសាំងមិនល្អ។ “យើងបានចេញបញ្ជាឱ្យយកសាំងដែលបានប្រើប្រាស់របស់យន្ដហោះនេះ មកធ្វើការពិនិត្យ”។ប្រភពមួយសុំមិនបញ្ចេញឈ្មោះ និយាយថា ក្រុមអ្នកបើកបរ បានប្រកាសដល់ភ្ញៀវមុនការចុះចតថា ម៉ាស៊ីនដំណើរការមិនបានល្អ។ RIA Novosti ដកស្រង់សំដីបស់គណកម្មការស៊ើបអង្កេត ចុះផ្សាយថា នៅពេលកំពុងចុះចត ស្លាបយន្ដហោះនេះ បានប៉ះខ្លាំងទៅ នឹងដី។ក្រុមមន្ដ្រីមានសមត្ថកិច្ច កំពុងស្វែងរកប្រអប់​ខ្មៅរបស់យន្ដហោះ ហើយមូលហេតុនៃគ្រោះថ្នាក់នេះនឹងបានដឹងច្បាស់ នៅពេលរកឃើញវា។

/

យន្ដហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Tatarstan

ក្រុមហ៊ុនធានារ៉ាបរងនៃក្រុមហ៊ុនអាកាសចរណ៍ខាងលើ នឹងសងការបង់ខាតចំនួន ៩៣,៧០០ដុល្លារអាមេរិក ទៅឱ្យគ្រួសារជនរងគ្រោះម្នាក់ៗ ដែល​បាន​ស្លាប់​​ក្នុងគ្រោះថ្នាក់យន្ដហោះនេះ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ទស្សនាផ្ដាយដុះកន្ទុយ ISON ដោយភ្នែកផ្ទាល់ នៅចុងខែធ្នូ ២០១៣

NASA បញ្ជូនមនុស្សទៅកាន់ អវកាស ដោយខ្លួនឯង នាឆ្នាំ ២០១៧

ពិជឃាត ឥតមេត្តា សម្លាប់មនុស្សកើនជិត ៥ ពាន់នាក់ ក្នុងមួយពព្រិចភ្នែក

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ TR/Telegraph