ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់សាហាវខ្លាំង ពីប្រទេសប្រេស៊ីល បានបាញ់សម្លាប់អតីតភរិយារបស់ ខ្លួន ក៏ដូចជា បាញ់សម្លាប់កូនប្រុស និងសាច់ញ្ញាត្តិខាងប្រពន្ធ ១០នាក់ផ្សេងទៀត ខណៈពេលដែល ពួកគេកំពុងជប់លៀងអបអរសាទរឆ្លងឆ្នាំ ឆ្នាំថ្មី ឆ្នាំ សកល ២០១៧ ។ 

/

ប៉ូលីសប្រេស៊ីល លើកឡើងឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដៃប្រដាប់ដោយកាំភ្លើងដៃ ជាច្រើនដើមនោះ បានសម្រុកចូលផ្ទះអតីតភរិយា ដែលមានទីតាំងនៅក្រុង Campinas មានរយៈ ចម្ងាយ ១០០គ.ម ពីទីក្រុង Sao Paulo ។ ខណៈមិនក្រោម ១០នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះជន រងគ្រោះ ៣នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល  ជនដៃដល់ បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។

ករណីឃាតកម្មដ៏សាហាវមួយនេះ បានកើតឡើង មុនម៉ោងឆ្លងឆ្នាំតែបន្តិច ខណៈមានការបាញ់ប្រ ហារសម្លាប់នោះ សម្លេងស្នូរកាំភ្លើងលាន់ឮដល់អ្នកជិតខាង តែពួកគេគិតថា ជាស្នូរបាញ់កាំជ្រួចទៅ វិញ ។ ជនរងគ្រោះម្នាក់ បានរត់ទៅផ្ទះអ្នកជិតខាង ដើម្បីស្វែងរកជំនួយ ខណៈមានការប្តឹងប៉ូលីស រំពេចនោះ ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី