ព័ត៌មានអន្តរជាតិ ៖ យន្តហោះកម្លាំងយោធា ប្រទេសឥណ្ឌូនេស៊ី ដែលមានឈ្មោះថា Hercules C-130 នោះបានធ្លាក់និងផ្ទុះឆេះ នៅខេត្តដាច់ស្រយាល Papua ភាគខាងកើតប្រទេស ដែលបានសម្លាប់អ្នក ដំណើរស្លាប់ទាំងអស់ គ្មានសល់សូម្បីម្នាក់ ។ 

/

មន្រ្តីផ្លូវការ គូសបញ្ជាក់ឲ្យដឹងថា ពីលុត ៣រូប រួមទាំងសមាជិកកម្លាំងយោធា ដល់ទៅ ១០នាក់ផ្សេង ទៀតបានស្លាប់បាត់បង់ជីវិតទាំងអស់គ្នា ។ ប្រធានកងទ័ពអាកាសទទួលបន្ទុកត្រួតពិនិត្យកងម្លាំងលោក Agus Supriatna គូសបញ្ជាក់ដល់ប៉ុស្តិ៍ទូរទស្សន៍ MetroTV ឲ្យដឹងថា អាកាសធាតុអាក្រក់ គឺជាបន្ទុក ជំហានដំបូងដែលត្រូវបានគេសង្ស័យថាជាមូលហេតុដែលបានឲ្យយន្តហោះធ្លាក់ ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថាយន្តហោះយោធា Hercules កំពុងតែបំពេញបេសកម្ម ដឹកស្បៀងពីតំបន់ Timika ទៅ កាន់តំបន់ Wamena ក្រោយមកក៏បានជួបនឹងឧបទ្ទេវហេតុ ធ្លាក់នៅក្នុងខេត្ត តំបន់ភ្នំ នាព្រឹកថ្ងៃអាទិត្យ តែម្តង ។ បំណែកយន្តហោះធ្លាក់ ត្រូវបានរកឃើញ ក្រោយកំណត់ទីតាំងធ្លាក់ ខណៈសពជនរងគ្រោះ ធ្លាក់យន្តហោះ ត្រូវបាននាំយកទៅកាន់ ទីក្រុង Wamena ប្រទេសឥណ្ឌូនេស៊ីហើយ ៕

/

/

ប្រែសម្រួល ៖ កុសល

ប្រភព​៖ ប៊ីប៊ីស៊ី