ក្រុម Software សហរដ្ឋអាមេរិច បានកំនត់ថា Surface, Tablet មួយក្នុងចំណោម Tablet ពីរគ្រឿងដែលគេរង់ចាំបំផុតសព្វថ្ងៃនោះ(មួយទៀតគឺ iPad Mini ដែលព័ត៌មានចចាមអារ៉ាមថានឹងបង្ហាញខ្លួននៅថ្ងៃទី 12/9) នឹងធ្វើការដាក់លក់ជាមួយប្រព័ន្ធប្រតិបត្តិការថ្មីរបស់ពួកគេ។
Windows 8 នឹងបញ្ចេញលក់នៅចុងខែតុលាខាងមុខនេះ។ ពេលវេលានោះដែរ ពួកយើងនឹងចាប់ផ្តើមចែកចាយ Surface - Tablet ដែល Microsoft រចនាម៉ូដ និងផលិតដោយខ្លួនឯង, នេះបើតាមសេចក្តីប្រកាសរបស់ Microsoft ដែលបានផ្ញើទៅ U.S. Securities and Exchange Commission ។
ជាក់ស្តែង ផលិតផលថ្មីនោះគ្រាន់តែជា Version ដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows RT ជាមួយនឹង chip ARM ប៉ុណ្ណោះ។ ចំណែក Surface Pro ដែលបំពាក់ដោយ Ivy Bridge នឹងដាក់លក់ 90 ថ្ងៃបន្ទាប់នោះ។

Microsoft Surface
Microsoft បានឲ្យដឹងថា: តំលៃនៃការលក់ផលិតផលថ្មីនេះ នឹងបង្ហាញឲ្យដឹងនៅជិតដល់ថ្ងៃបញ្ចេញលក់។ តំលៃនឹងលក់ប្រកួតប្រជែង ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុនដ៏ទៃទៀត។
ក្រុមអ្នកជំនាញវិភាគសង្ឃឹមថា Version ដែលប្រើ Windows RT របស់ Microsoft គួរតែមានតំលៃក្រោម 500 USD រីឯ Version ដែលប្រើ Windows Pro គួរតែមានតំលៃក្រោម 1.200 USD ដូច ultrabookសព្វថ្ងៃ៕
ដោយ៖ សិលាប្រភព៖ VE