នៅក្នុងការប្រជុំជាមួយអ្នកសារព័ត៌មានជាផ្លូវការ កាលពីព្រឹកព្រលឹមថ្ងៃនេះ (7/9)Amazon ទើបតែដាក់បង្ហាញជាផ្លូវការនូវ Version Upgrade នៃស៊េរី Tablet Kindle Fire។ ផលិតផលជំនាន់ថ្មីនេះនៅតែរក្សាឈ្មោះ និងរូបរាងនៅដដែល ប៉ុន្តែធ្វើការផ្លាស់ប្តូរ Hardware ខ្លាំងជាងមុន។
បើតាម CEO Jeff Bezos ផ្សាយពាណិជ្ជកម្ម, Kindle Fire ស៊េរី 2012 នឹងមាន Touchscreen ទំហំ 7 inch, បំពាក់នូវ CPU ខ្លាំងជាងមុន 40%, RAM កើនឡើងទ្វេដង និងថ្មប្រើប្រាស់បានយូរជាងជំនាន់មុន។ Kindle Fire ក៏ត្រូវបានអនុញ្ញាត Access បណ្តា software ថ្មីៗរបស់ Amazon ដូចជាX-Ray for Movies, X-Ray for Books, Immersion Reading, Whispersync for Voice, Kindle FreeTime...

Kindle Fire, tablet តំលៃថោករបស់ Amazon
បើទោះជាមានការអាប់ហ្គ្រេដច្រើនយ៉ាងណាក៏ដោយ ក៏ Amazon មិនបានតំឡើងថ្លៃលក់ឡើយ។ផ្ទុយទៅវិញ បែរជាបញ្ចុះតំលៃ 40 USD ថែមទៀតសំរាប់ Tablet 7 inch។ Amazon នឹងដាក់លក់ Kindle Fire ក្នុងតំលៃ 159 USD។ ផលិតផលនេះនឹងធ្លាក់ដល់ដៃអ្នកប្រើប្រាស់នៅថ្ងៃទី14/9 ប៉ុន្តែអ្នកអាចធ្វើការកុម្មង់ទិញតាមអ៊ីនធឺណេត (Online Shop) ចាប់ពីពេលឥឡូវនេះ៕




ដោយ៖ សិលាប្រភព៖ K14