ទូរស័ព្ទស៊េរីទំនើបទាំងបីរបស់ Apple, Samsung, HTC ត្រូវបានយកមកធ្វើការប្រៀបធៀបកំរិតភាពរឹងមាំ ដោយទំលាក់ពីទីខ្ពស់ពី១ម៉ែត្រ ទៅ១,៥ម៉ែត្រ ជាមួយនឹងការទំលាក់ដោយផ្ងារ ផ្កាប់ និងចំហៀង។

ក្រោយពីធ្វើការទំលាក់ហើយឃើញថា iPhone 4S ត្រូវបានប្រេះបែកបន្តិច​ ប៉ុន្តែនៅតែអាចដំណើរការបានដូចធម្មតា។ ចំណែក Samsung Galaxy S III ត្រូវបានបែកអេក្រង់ទាំងអស់ ហើយមិនអាចដំណើរការបានទៀតតែម្តង។ រីឯ HTC One X ត្រូវបានចាត់ទុកថារឹងមាំជាងគេដោយមានស្នាមឆ្កូតប៉ុន្មានកន្លែងប៉ុណ្ណោះ។

សូមទស្សនានូវវីដេអូនៃការទំលាក់ទូរស័ព្ទ iPhone 4S, Galaxy S III និង HTC One X តាមលំដាប់លំដោយដូចខាងក្រោមនេះ៖

វីដេអូនៃការទំលាក់ iPhone 4S

វីដេអូនៃការទំលាក់ Galaxy S III

វីដេអូនៃការទំលាក់ HTC One X

ដោយ៖ សិលាប្រភព៖ VE