នៅឯ Computex (តៃវ៉ាន់), Microsoft បានណែនាំបង្ហាញនូវ Windows 8.1 នៅលើផលិតផលTablet គំរូមួយមានទំហំ 7 inch។
ជាមួយឈ្មោះ Lyon នេះគឺជាផលិតផល tablet ដំបូងគេប្រើ Windows 8 មានទំហំអេក្រង់ 7 inch។ តាមគេហទំព័រ Microsoft News, Lyon ក៏ជាគំរូ Tablet ដំបូងគេក្នុងចំណោម Tabletផ្សេងទៀត ដែលប្រើ Chip Quad Core Bay Trail Atom របស់ Intel។
Lyon មាន RAM 2GB មេម៉ូរីក្នុង 64/128GB ហើយអាចបន្ថែមមេម៉ូរីក្រៅបាន តាមរយះកាតmicroSD។ វាមានកាមេរ៉ាពីរ (ខាងមុខ និងខាងក្រោយ) ក្នុងនោះកាមេរ៉ាក្រោយ មាន អំពូល flash LED ពីរ។ ខ្នាតប្រវែងរបស់ Lyon គឺ: 20 cm x 12 cm x 11 mm, ទម្ងន់ 470 g។ បច្ចុប្បន្ន ជាមួយថ្ម 2400mAh, Lyon អាចបើកមើលវីដេអូបានតែ 3,5 ម៉ោងជាប់គ្នាប៉ុណ្ណោះ។

Lyon នឹងត្រូវបាន Microsoft ចាត់ចូលក្នុងស៊េរីតំលៃថោក និងអាចធ្វើការដាក់លក់ ឆាប់ៗនេះមិនខាន៕
ដោយ៖ សិលាប្រភព៖ VReview