Aakash 2 គឺជាគំរូ tablet ដែលត្រូវបានដាក់លក់នៅប្រទេសឥណ្ឌា ក្នុងតំលៃតែ ២០ ដុល្លារ ក្រោយពីបានរដ្ឋាភិបាលឥណ្ឌា ជួយទំនុកបំរុងប្រាក់ឲ្យក្រុមហ៊ុន។ DataWind, ក្រុមហ៊ុនផលិត Aakash 2 កំពុងរៀបចំធ្វើការបង្ហាញខ្លួនគំរូ Aakash 3 ដែលមានសមត្ថភាពអាចសន្ទនាទូរស័ព្ទបាន។ ដូច្នេះ Aakash 3 អាចនឹងក្លាយទៅជាគំរូ phablet មានតំលៃថោកជាងគេបំផុត នៅលើពិភពលោក។

មុននេះ DataWind បានលក់អស់ Tablet ចំនួន ១០០.០០០ គ្រឿងក្នុងតំលៃតែ ៤០ដុល្លារ/គ្រឿងដល់វិទ្យាស្ថានបច្ចេកវិទ្យា ឥណ្ឌា។ រដ្ឋាភិបាលប្រទេសឥណ្ឌា បញ្ជាក់ថានឹងដាក់លក់គំរូ tablet Aakash 2 ដើម្បីជួយសម្រួលក្នុងវិស័យអប់រំ និងអភិវឌ្ឍក្នុងកំរិតតំលៃជំនួយតែ ២០ដុល្លារ/គ្រឿង។Tablet Aakash 2 មានរូបសណ្ឋានខ្លាំងដូចនឹងគំរូ iPad ជំនាន់ដំបូងដែរ ប៉ុន្តែវាមានរន្ធសំរាប់ដោត USB និងកាត MicroSD, មានកាមេរ៉ា, និងមេម៉ូរីក្នុងធំជាង iPad ជំនាន់ដើមទ្វេដង។

/

បណ្តាស្ថានិករបស់ DataWind បានឲ្យដឹងថា ពួកគេកំពុងតែជំរុញធ្វើការ Update ឧបករណ៍ Tabletនេះ ដោយរចនាម៉ូតបន្ថែមនូវរន្ធសំរាប់ដាក់ស៊ីម ហើយតាមរយះនេះ Tablet មួយនេះនឹងអាចភ្ជាប់ជាមួយបណ្តាប្រព័ន្ធទូរស័ព្ទចល័ត ធ្វើការសន្ទនាទូរស័ព្ទបានហើយ។ បើសិនជារដ្ឋាភិបាល នៅតែបន្តជួយទំនុកបំរុងតំលៃដល់ Aakash 3, នោះ Aakash 3 នឹងក្លាយទៅជាគំរូ phablet មានតំលៃថោកជាងគេបំផុត ក្នុងពេលបច្ចុប្បន្ននេះ៕

ដោយ៖ សិលាប្រភព៖ VReview