Lenovo ទើបតែធ្វើការណែនាំជាផ្លូវការនូវ Tablet Android ដំបូងបំផុតនៅលើពិភពលោកដែលអាចប្រើបានស៊ីមពីរគឺ LePad A2107។
ក្រៅពីស៊ីមពីរ រូបសណ្ឋានរបស់ Tablet នេះហាក់ដូចជាមិនមានអ្វីលេចធ្លោឡើយ ដូចជា CPUSingle-Core 1GHz MTK6575, RAM 1GB, មេម៉ូរីក្នុង 16GB, អេក្រង់ 7 កំរិតពន្លឺ 1024 x 600, រន្ធដោត microSD។ វាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich ជាមួយថ្ម 3550mAh ប្រើបានរយះពេល 10 ម៉ោង។ LePad A2107 មានកំរាស់ 11,5mm និងបានបំពាក់នូវកាមេរ៉ាមុខ 2 megapixel សំរាប់សេវា Call 3G និងកាមេរ៉ាផ្នែកខាងក្រោយ 3 megapixel ផងដែរ។ LePad A2107 សព្វថ្ងៃដាក់លក់តែនៅក្នុងទីផ្សារប្រទេសចិន តែនៅមិនទាន់ដឹងតំលៃច្បាស់លាស់ឡើយ។

Tablet Lenovo LePad A2107
រូបសណ្ឋានរបស់ Tablet Lenovo LePad A2107 ៖
> អេក្រង់ 7 ជាមួយកំរិតពន្លឺ 1024 x 600> CPU 1GHz MTK6575, Single-Core RAM 1GB> មេម៉ូរីក្នុង 16GB> កាមេរ៉ា 2 MP (ផ្នែកខាងមុខ), 3 MP (ផ្នែកខាងក្រោយ)> ថ្ម 3550mAh ប្រើបាន 10 ម៉ោង> កំរាស់ 11,5mm> ប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich




ដោយ៖ និស្ស័យប្រភព៖ TTE