តាមការឲដឹងពីក្រុមហ៊ុនស្រាវជ្រាវStatcounter, Chrome ទើបបានក្លាយជាBrowserលេចធ្លោបំផុតចក្រវាឡ៏ដោយបានយកឈ្នះInternet Explorer។
នេះជាលើកដំបូងដែលBrowserរបស់Google ទទួលបានភាគហ៊ុនទីផ្សារមធ្យម ខ្ពស់ជាងគូប្រកួតប្រជែងMicrosoft ក្នុងរយះពេលពេញមួយសប្តាហ៍នេះ(ពីថ្ងៃទី14/5 ដល់ 20/5)។
/
លំហូរនៃការប្រើប្រាស់តាមរយះChrome ដណ្តើមបាន31,88% នៅលើពិភពលោក ចំណែកInternet Explorer ឈរនៅលំដាប់ទី2ជាមួយ31,47%។ ការដែលខុសគ្នាបន្តិចបន្តួចនេះបង្ហាញអោយឃើញថាInternet Explorer នៅតែមានអ្នកប្រើច្រើនមកពីច្រើនតំបន់ផ្សេងគ្នា(IEជាBrowserដែលមានស្រាប់នៅលើWindows, ប្រព័ន្ធប្រតិបត្តិការត្រូវបានSet up មានចំនួន90%លើកុំព្យូទ័រ)។ជាក់ស្តែង អ្នកនិយមប្រើប្រាស់អ៊ីនធើណេតកំពុងមានទំនោរលើការចូលចិត្តChrome ព្រោះតែវាមានសាមញ្ញ និងមានល្បឿនដំណើរការអស្ចារ្យ។ លទ្ធផលនៃការស្ទង់មើលរបស់Statcounter បានវាយតំលៃដោយផ្អែកលើដំណើរការចូលមើលឯកសារលើ3លានWebsites៕
ដោយ៖ nanoប្រភព៖ k14