បើទោះបីជា បណ្តាអ្នកស្រាវជ្រាវ បានប៉ាន់ស្មានថា ជាមធ្យមមាន ៣៣% អ្នកប្រើប្រាស់កុំព្យូទ័រនៅតែដំឡើង (Set Up) Windows XP សំរាប់ឧបករណ៍របស់ខ្លួន ប៉ុន្តែ Microsoft បានឲ្យដឹងថាចំនួនការពិតជាក់ស្តែង គឺតិចជាងនេះច្រើន។ សព្វថ្ងៃ Microsoft កំពុងតែជុំរុញ លើកទឹកចិត្តអ្នកប្រើប្រាស់ Windows XP ឲ្យប្តូរទៅប្រើ version Windows ថ្មីជាងនេះ ហើយបានឲ្យដឹងថា ចាប់ផ្តើមឃើញមានផ្លែផ្កា ខ្លះៗបណ្តើរហើយ តាមរយះយុទ្ធនាការនេះ។

តាមរបាយការណ៍ស្ថិតិរបស់ Microsft , បច្ចុប្បន្ន Windows XP ដណ្តើមបានទីផ្សារភាគហ៊ុនប្រហែល ២៧% គឺប្រហែល ៤០៥ លាន កុំព្យូទ័រ។ ជាក់ស្តែង ចំនួន ២៧% និង ៤០៥ លានកុំព្យូទ័រនេះ ក៏ល្មមគ្រប់គ្រាន់ ធ្វើឲ្យ Windows XP របស់ Microsoft ក្លាយជាប្រព័ន្ធប្រតិបត្តិការពេញនិយមប្រើបំផុត លំដាប់ទី២ នៅលើពិភពលោក។ បណ្តារបាយការណ៍ខាងលើនេះ គឺត្រូវបាន Microsoft បង្ហើបឲ្យដឹង នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយ របស់ក្រុមហ៊ុន៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
- Apple បានក្លាយជា Brand Name ដែលមានតំលៃថ្លៃ ជាងគេបំផុត នៅលើពិភពលោក- Justin បញ្ចេញចារឹកគួរឲ្យទើសភ្នែក ដោយប្រើអង្គរក្ស លីខ្លួនឡើងជណ្តើរ- Version mini របស់កំពូលស្មាតហ្វូន Xperia Z1 មកពី Sony លេចចេញរូបរាង - មើលតារាល្បីៗគ្រងសម្លៀកបំពាក់ ប្រពៃណីខ្មែរ ទៅវត្តរដូវភ្ជុំ ស្អាតកំរិតណា?- ដល់ពេល Galaxy Note 3 ឡើងជ្រុញ វាស់កំរិតនៃភាពរឹងមាំហើយ យ៉ាងម៉េចដែរទៅ? (មានវីដេអូ)- ពេជ្រ សូលីកា៖ លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច
ដោយ៖ សិលាប្រភព៖ Vreview