ម៉ោង ២ រសៀល ថ្ងៃទី ៣០ កក្កដាឆ្នាំ ២០១២ យន្តហោះ Stinson 108 សេរីឆ្នាំ ១៩៤៧ មួយគ្រឿងបានហោះចេញពីព្រលានយន្តហោះ Bruce Meadows ទីក្រុង Stanley ដោយមានអ្នកបើកបរជាបុរសចំណាស់ម្នាក់អាយុ ៧០ ឆ្នាំ Leslie Gropp ដោយបានដឹកកូនប្រុសអាយុ ៣៨ ឆ្នាំរបស់គាត់និងមិត្ត ២ នាក់ផ្សេងទៀត ឆ្លងកាត់ភ្នំមួយដើម្បីទៅផ្ទះរៀបចំអាហារពេលល្ងាច។width=414ជាអកុសលដោយសារតែកំហុសបច្ចេកទេសបានធ្វើអោយយន្តហោះរបស់ពួកគាត់បានហោះបុកនឹងកូនភ្នំតូចមួយ ដោយបុកជាមួយនឹងដើមឈើបណ្ដាលអោយយន្តហោះធ្លាក់ នេះដោយសារតែយន្តហោះរត់លើផ្លូវ Runway យូរពេលបណ្ដាលអោយងើបហោះមិនផុតដើមឈើទាំងនោះ។

/

លោកតា Leslie ជាអ្នកបើកបរបានទទួលរងរបួសយ៉ាងធ្ងន់ដោយគាត់បានបាក់ធ្មេញនិងឆ្អឹងធ្គាមអស់មួយបន្ទះ វាខុសពីបំណងរបស់គាត់ដែលចង់ជិះយន្តហោះទៅផ្ទះដើម្បីស្រស់ស្រូបអាហារពេលល្ងាច ហើយប៉ុន្មាននាក់ទៀតមិនអីនោះទេ ហើយចំពោះលោកតា Leslie ក៏មិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។ ភ្លាមៗក្រោយពេលយន្តហោះធ្លាក់មានអ្នកបោះតង់ ២ នាក់បានមកជួយដោយមានទូរសព្ទប្រាប់ប៉ូលីសផងដែរ៕

ដោយ៖ ម៉ូកាប្រភពពី៖ Yahoo