ឃ្លីបវីដេអូមួយ ត្រូវបានថត ដោយអ្នកឃើញហេតុការណ៍បង្ហាញថា ក្មេងស្រីតូច ត្រូវបានគេឃើញព្យួរកជាប់នឹងប្រឡោះដែក ខណៈដែលអ្នកជួយសង្គ្រោះពីរនាក់ សម្រុកឡើងទៅលើផ្ទះនោះ តាមកាំជណ្ដើរ និងបានឡើងដល់ជាន់ទីពីរ ដើម្បីជួយក្មេងស្រីរងគ្រោះឱ្យឡើងផុតពីប្រឡោះដែកនោះវិញ ។

ក្មេងស្រីរងគ្រោះ ត្រូវបានគេឃើញធ្លាក់ជាប់កយោលរយីងរយ៉ោង ពីជាន់ឡៅតើនៃផ្ទះរបស់នាង នៅប្រទេសចិន ។ កុមារីតូច បានជាប់កនៅចន្លោះរនាំងដែក ហើយត្រូវបានគេឃើញរាងកាយរបស់នាងព្យួរចេញក្រៅអាគារពីជាន់ទី៣ ។

/

ហេតុការណ៍នេះ កើតឡើងនៅស្រុក Yunlong ប៉ែកនរតីនៃប្រទេសចិន និងធ្វើឱ្យមនុស្សផ្អើលឈូរឆ លើដងផ្លូវមកមើលក្មេងស្រីរូបនោះ ។ ជាភព័្វសំណាង បុរសពីរនាក់ចេញពីហ្វូងមនុស្សនោះ បានរម្រុកទៅជួយក្មេងស្រីតូច និងសង្រ្គោះនាងពីគ្រោះថ្នាក់ បានទាន់ពេលវេលា ។

យោងតាមគេហទំព័រព័ត៌មាន CGTN បានឱ្យដឹងថា គ្រោះថ្នាក់នេះកើតឡើង កាលពីថ្ងៃសុក្រ នៅពេល ដែលក្មេងស្រីតូច នៅផ្ទះតែម្នាក់ឯង ។ ក្មេងស្រីតូច ត្រូវបានជួយសង្រ្គោះយ៉ាងមានសុវត្ថិភាព ដោយគ្មានរបួសអ្វីធ្ងន់ធ្ងរទេ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ indianexpress