អាមេរិច ៖ បុរសម្នាក់រស់នៅរដ្ឋ Georgia ត្រូវបានចោទប្រកាន់ថា បានវាយប្រហារទៅលើ នារីម្នាក់ ដែលបុរសនោះបានស្គាល់គ្នាតាមបណ្តាញទំនាក់ទំនងសង្គម ដោយសារតែ នៅពេលដែល ជួបគ្នានៅខាងក្រៅ ភាគីខាងស្រីមានរូបរាងមុខមាត់ មិនដូចនឹងរូបថត ដែលបានបង្ហោះ ។

បើតាមប្រភពព័ត៌មានពីការិយាល័យ ប៉ូលិសតំបន់ បានឲ្យដឹងថា ជនជាប់ ចោទឈ្មោះ Cornelius Jefferson អាយុ ៣៣ឆ្នាំ បន្ទាប់ពីរូបគេបានស្គាល់នារី ម្នាក់នៅលើបណ្តាញទំនាក់ទំនងសង្គម បុរសម្នាក់នេះ បានផ្ទេរមកនៅ Kentucky ពីរដ្ឋ Georgia ដើម្បីចាប់ផ្តើម កសាងទំនាក់ទំនងស្នេហា យូរអង្វែង មួយជាមួយនារីដែលខ្លួនបានស្គាល់ ។

/

ប៉ុន្តែបន្ទាប់ពីបានជួបភាគីខាងស្រី នៅខាងក្រៅ Cornelius Jefferson បានឈ្លោះប្រកែកគ្នាជាមួយនាង ដោយសារតែ រូបគេបានគិតថា នាងគឺមិនដូចនឹងនារី ដែលគេស្គាល់នៅក្នុងអ៊ីនធឺណេត ហើយរូបគេក៏ត្រូវបានជាប់ចោទថា បានច្របាច់ក គប់អាហារទៅលើនារីដែលមកជួបខ្លួន និងបានអូសវ៉ាលីដើរចេញ ទៅបាត់ទៅ ។ បណ្តាមន្ត្រីប៉ូលិស បានស្វែងរកឃើញបុរសម្នាក់នេះ នៅពេលដែលរូបគេកំពុងតែ ដើរនៅតាមដងផ្លូវមួយនៅ Kentucky ។ 

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ ប៊ីប៊ីសុី