ថ្មីៗនេះ នៅលើគេហទំព័រ GLBenchmark បានបង្ហោះនូវព័ត៌មានមួយស្តីពី Tablet ចម្លែកមួយគ្រឿងដែលមានឈ្មោះថា ASUS ME172V ត្រូវបានគេចាត់ទុកថានឹងជា Version តំលៃថោករបស់ Nexus 7 ដែលមានតំលៃតែ 99 USD ប៉ុណ្ណោះ។

ព័ត៌មានដែលបានមកពី GLBenchmark បានឲ្យឃើញថា ឧបករណ៍នេះប្រើប្រាស់ CPU មានល្បឿន 1GHz , GPU Mali-400 ដែលស្រដៀងនឹង GPU ប្រើនៅក្នុង chip Exynos 4 របស់ Samsung ដូចជា Galaxy S2, S3...។ វាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.1.1 កំរិតពន្លឺអេក្រង់ 1024x600 ទាបជាង 1280x800 របស់ Nexus 7 ប៉ុន្តែអាចទទួលយកបានសំរាប់ tablet មួយដែលមានតំលៃថោកដូច្នេះ។ ព័ត៌មានចចាមអារាមមួយចំនួនទៀតបានឲ្យដឹងថា ឧបករណ៍នេះអាចធ្វើការថែមមេម៉ូរីក្រៅប្រភេទ microSDបានទៀតផង ក្នុងពេលដែលបណ្តាឧបករណ៍ Nexus បច្ចុប្បន្នដូចជា Nexus 4, Nexus 7 និង Nexus 10 សុទ្ធតែមិនអាចថែមមេម៉ូរីក្រៅបាន។

/

បើសិនជា tablet Nexus តំលៃ 99 USD កើតមានពិតមែន វាពិតជាការបង្កព្យុះភ្លៀងមួយទៀតពី Google ដែលមុននេះគឺ Nexus 4 ដែលបានធ្វើឲ្យមនុស្សជាច្រើននាក់ ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយតំលៃរបស់វា។

មើលព័ត៌មានរបស់ Benchmark ស្តីពី Tablet តំលៃថោកនេះ សូមចុច ទីនេះ !

ដោយ៖ សិលាប្រភព៖ tte