ក្នុងពេលដែល tablet Ativ Q ទទួលការចាប់អារម្មណ៍ច្រើន តាមរយះការប្រើបានប្រព័ន្ធប្រតិ-បត្តិការពីរ គឺ Android និង Windows 8, Tablet Ativ Tab 3 ត្រូវបានក្រុមហ៊ុនកូរ៉េ ផ្សាយពាណិជ្ជកម្ម (ឡង់សេ) ជា tablet Windows 8 ស្តើងបំផុតជាមួយកម្រាស់ជាង 8 mm បន្តិច និងទម្ងន់ 550ក្រាម។
និយាយពីរូបសណ្ឋាន Ativ Tab 3 ប្រើ CPU Intel Atom Z2760 Dual Core ល្បឿន 1,8 GHzរួមជាមួយ RAM 2 GB និងមេម៉ូរីក្នុង 64 GB ហើយអាចបន្ថែមមេម៉ូរីក្រៅទៀតបាន តាមរយះកាត microSD។ ម៉ូដែលនេះ ត្រូវបានបំពាក់នូវអេក្រង់ទំហំ 10,1 inch កំរិតពន្លឺ 1.366 x 768 pixel។ ក្រុមហ៊ុនផលិតបានឲ្យដឹងថា tablet Windows 8 ដ៏ស្តើង នេះអាចប្រើបាន 8,5 ម៉ោងជាប់គ្នា (ទន្ទឹមនោះ ក៏អាចបានដល់ 10 ម៉ោងផងដែរ)។
Camera ក្រោយរបស់ Ativ Tab 3 មានទំហំ 5 megapixel, អាចថតវីដេអូ Full HD ក្នុងពេល webcam នៅផ្នែកខាងមុខអាចថតវីដេអូ HD 720p។ គំរូ Tablet នេះ ប្រើប្រាស់ Speaker Stereo, support microHDMI, Bluetooth 4.0, Wi-Fi, 3G, 4G, GPS និង microUSB។

ជាពិសេស Samsung Ativ Tab 3 នៅមានបំពាក់នូវប៊ិច Touch S-Pen ផងដែរ។ ផលិតផលត្រូវបាន ដំឡើងរួចជាស្រេចនូវ Office Home 7 Student (Free)។
តាមកាលកំនត់ Ativ Tab 3 នឹងដាក់លក់នៅខែសីហា ឆ្នាំនេះ ក្នុងតំលៃ 699 USD រួមជាមួយសំបក Keyboard៕







ដោយ៖ សិលាប្រភព៖ VE