បុរសមានបញ្ហាសតិមិនគ្រប់ម្នាក់ បានរត់មកចង.កសម្លាប់ខ្លួននៅក្នុងតូបរបស់ដូនជី ក្នុងវត្ដសុវណ្ណវត្ដី កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ ធ្វើឱ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍នេះបានកើតឡើងនៅ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។
ប្រភពពីនគរបាល បានឱ្យដឹងថា បុរសដែលបានធ្វើអត្តឃាតដោយការចង.កនោះ មានឈ្មោះ ឃុន សុខជា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ និងមានទីលំនៅភូមិត្បូងវត្ដ ឃុំមេមត់ ស្រុកមេមត់ ខេត្ដកំពង់ចាម ។

មុនពេលកើតហេតុ កាលពី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ វេលា ម៉ោង១១ព្រឹក ជនរងគ្រោះឈ្មោះឃុន សុខជា បានធ្វើដំណើរជាមួយជីដូនឈ្មោះ កែវ ស៊ឺន អាយុ៧៥ឆ្នាំ ពីស្រុកកំណើត មកកាន់ភ្នំពេញ ។ នៅក្នុងការធ្វើដំណើរនេះបុរសរងគ្រោះបានរត់គេចចេញពីជីដូនរបស់ខ្លួន ចំនួនពីរដងប៉ុន្ដែលើកចុងក្រោយគេមិនដឹងថា បុរសនេះបានរត់ទៅទីណានោះទេ។
រហូតមកដល់ម៉ោងប្រមាណ២រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ ស្រាប់តែមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ដោយឃើញឈ្មោះ ឃុន សុខជា បានធ្វើអត្តឃាត ដោយចង.កស្លាប់នៅក្នុងតូបដូនជីក្នុងវត្ដសុវណ្ណវត្ដី។ ប៉ុន្ដែគេមិនបានដឹងថា ជនរងគ្រោះបានចង.កនៅពេលណានោះទេ ដោយសារតែសាកសពមានសភាពស្អុយ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ PL/NW