(ពិភពលោក)៖ មេរោគដ៏កាចសាហាវមួយឈ្មោះថា Zika ដែលចម្លងតាមរយៈសត្វមូស កំពុងរីករាលដាលជាខ្លាំងនៅអាមេរិកខាងត្បូង ហើយទំនងជាឆ្លងទៅលើមនុស្សរាប់រយពាន់នាក់ ហើយគិតមកទល់ពេលនេះ នេះបើយោងតាមការ ព្រមានពីរដ្ឋាភិបាល ដកស្រង់ដោយសារព័ត៌មាន The Independent ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ។

មេរោគនេះអាចបង្ករោគសញ្ញាដូចជា ឈឺក្បាល និងឈឺតាមសន្លាក់។ ប៉ុន្តែប្រសិនបើចម្លងទៅស្ត្រីមានផ្ទះពោះ អាចបង្កជាបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់ទារកក្នុងផ្ទៃដូចជា បណ្តាលឲ្យទារកកើតមកមានក្បាលតូចខុសពីធម្មតាជាដើម។

មេរោគនេះ បានឆ្លងរីករាលដល់​មនុស្សរាប់ពាន់នាក់ហើយក្នុងប្រទេស កូឡំប៊ី និងប្រេស៊ីល។ រដ្ឋាភិបាលបានព្រមានថា ប្រសិនបើ​អត្រានៃការឆ្លងនៅតែបន្តបែបនេះ ចំនួនអ្នកឆ្លងអាចនឹងកើនឡើងដល់​រាប់រយពាន់នាក់។

សូមជម្រាបថា ថ្មីៗនេះបុរសជនជាតិថៃម្នាក់ ក៏ត្រូវបានគេរកឃើញថា មានឆ្លងមេរោគនេះផងដែរ បន្ទាប់ពីទៅធ្វើការនៅតៃវ៉ាន់៕

/

/

/

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី