ព័ត៌មានជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានក្នុងស្រុក បានអោយដឹងថា ស្នូគ្រាប់កាំភ្លើង ចំនួន២គ្រាប់ បាន ត្រូវគេឮឡើងនៅ តាមបណ្តោយផ្លូវ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ពោលគឺ នៅទល់មុខ សាលាខណ្ឌដូនពេញ តែម្តង បណ្តាលឲ្យបុរសម្នាក់បាន ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះ បាននិងកំពុងជិះម៉ូតូ កាលពីវេលាម៉ោង ប្រហែល ១ និង ២០ នាទីយប់រំលង អាធ្រាត្រឈាន ចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីបាញ់ប្រហារ សម្លាប់បុរសម្នាក់ ខាងលើនេះគឺជាការប្លន់ម៉ូតូ ប៉ុន្តែសមត្ថកិច្ចជំនាញអះអាងថា ជាករណីគំនុំ ពីព្រោះក្រោយកើតហេតុ ជនល្មើសមិនបាន យកម៉ូតូរបស់ ជនរងគ្រោះនោះទេ ។ បន្ថែមពីលើនេះ ប្រភពព័ត៌មានដដែលបន្តទៀតថា ខណៈជនរងគ្រោះឈ្មោះ រិទ្ធ ដារ៉ា អាយុជាង៣០ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ត ឲ្យមន្រ្តីជាន់ខ្ពស់ម្នាក់ និងរស់នៅសង្កាត់ច្បាអំពៅ២ ខណ្ឌមានជ័យ បានជិះម៉ូតូមួយគ្រឿង ម៉ាកស្តុបពី ស្រាប់តែមកដល់មុខសាលាខណ្ឌដូនពេញ ត្រូវជនសង្ស័យ ចំនួនពីរម៉ូតូ វាយហើយបាញ់ ចំនួន២គ្រាប់ បណ្តាលឲ្យស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុតែម្តង។
គួររំឭកផងដែរថា ក្រោយធ្វើសកម្មភាព ជនល្មើស បានជិះម៉ូតូ គេចខ្លួនបាត់ ។ សមត្ថកិច្ចបានបន្តថា ករណីនេះបើតាមការ ពិនិត្យជាក់ស្តែង អាចមិនមែន ជាការបាញ់ប្លន់យកម៉ូតូនោះទេ ពីព្រោះក្រោយបាញ់ហើយ ក្រុមជនល្មើសមិនបាន យកម៉ូតូរបស់ជនរងគ្រោះឡើយ។ យ៉ាងណាក៏ដោយ ការស្រាវជ្រាវ បាននិងកំះពុងធ្វើឡើង ពីសំណាក់ សមត្ថកិច្ចជំនាញ៕
ដោយ ៖ រិទ្ធីដកស្រង់អត្ថបទពី ៖ dap