ប៉ូលិសស្រីម្នាក់ ដោយសារតែភាពសិចស៊ី របស់ខ្លួនបណ្តាលឲ្យត្រូវ បណ្តេញចេញពីការងារ នៅពេលដែលថ្នាក់លើ បានឃើញរូបភាពរបស់នាងបង្ហោះ នៅលើបណ្តាញសង្គម មានលក្ខណៈមិនសមរម្យ នាំឲ្យមានការរិះគន់យ៉ាងខ្លាំង។

ក្នុងនាមជាអ្នកអនុវត្តច្បាប់ និងអប់រំប្រជាជន ​គឺច្បាប់មិនតម្រូវឲ្យប៉ូលិសណាម្នាក់ ប្រព្រឹត្តខ្លួនខុសសីលធម៌បែបនេះឡើយ ទើបប៉ូលិសស្រីវ័យក្មេងម្នាក់នេះ ត្រូវថ្នាក់លើបណ្តេញចេញពីការងារ។ ប្រភពព័ត៌មានឲ្យដឹងថា នារីវ័យក្មេង ដែលបំពេញការងារជាប៉ូលិសរូបនេះ រស់នៅក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃមួយនាង បានថតរូបខ្លួនឯង ជាលក្ខណៈសែលហ្វី ដោយពាក់តែអាវប៉ូលិស តែមិនមានស្លៀកខោទេ រួចក៏បង្ហោះរូបនៅលើ Weibo ថែមទៀត។

/

រូបភាពរបស់​នាង ត្រូវបានចែកចាយតគ្នា បង្ហាញឲ្យឃើញនាង ពាក់អាវប៉ូលិសអង្គុយថត លើឥដ្ឋដោយអាក្រាតមួយកំណាត់ក្រោម ធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃ ទើបប៉ូលិសស្រីវ័យក្មេងម្នាក់នេះ ត្រូវបណ្តេញពីការងារ ដោយរងការចោទថា មានកំហុសក្នុងការប្រព្រឹត្តខ្លួន ខុសសីលធម៌ និងវិជ្ជាជីវៈ ៕

/

/