តារាសម្ដែងភាពយន្តកូរ៉េ Jung Ah Yool ត្រូវបានគេរកឃើញថាស្លាប់កាលពីពេលថ្មីៗមកនេះក្នុងអាយុ ២៥ ឆ្នាំដោយនាងបានបន្សល់ទុកពាក្យសម្ដីសោកសៅមួយចំនួនមុនពេលស្លាប់នៅលើ PageFacebook របស់នាង។/កាលពីថ្ងៃទី ១០ កន្លងមកនេះគេសង្កេតឃើញ Jung Ah Yool បាន Post Status នៅលើ Page របស់នាងថា “I woke up this morning and opened my eyes and I felt like I was standing alone in a desert… I’ve been taking care of myself since I was 19 years old but suddenly… in my room, where I have no place to rely…” ដែលជាសម្ដីសោកសៅបង្ហាញថាតារារូបនេះអាចនឹងកំពុងមានបញ្ហាផ្លូវចិត្ត។ ហើយនៅថ្ងៃទី ១១ កន្លងមកនេះនាងបានបន្តក្នុងការ Post នូវ Status បង្ហាញពីទឹកចិត្តលំបាករបស់នាងដោយនាងបានសរសេរថា Nothing can comfort me។/សាកសពរបស់នាងត្រូវបានគេរកឃើញស្លាប់នៅក្នុងផ្ទះរបស់នាងកាលពីថ្ងៃទី ១២ ដោយសារចងក ប៉ូលីសបានប្រាប់ថានេះគឺជាករណីធ្វើអត្ថឃាត។ Jung Ah នាងគឺជាតារាសម្ដែងក្នុងរឿងភាគថ្មីរបស់ KBS2 រឿង Love Love ដែលមិនទាន់បានចាក់បញ្ចាំងនៅឡើយ។ ប៉ុន្តែបើតាមដឹងគឺថាស្ថានភាពការងាររបស់នាងជាមួយនឹង KBS គឺកំពុងតែមានបញ្ហាមិនសូវស្រួល ហើយមើលទៅនាងកំពុងតែមានបញ្ហាលុយកាក់ធ្ងន់ធ្ងរផងដែរ។

ដោយ៖ នីតាប្រភពពី៖ Soompi