ចិន៖ បើតាមសេចក្ដីយរាយការណ៍​ របស់ពត៌មានក្នុងស្រុក នៃខេត្ដ​ Guandong បានអោយដឹងថា​ កាលពីថ្ងៃទី ២០ ​​សីហា ម្សិលមិញនេះ មានស្រ្ដីម្នាក់បានចង់ធ្វើអត្ដឃាត ដោយចង់លោតពីលើអាគារកម្ពស់ ១០០ feets ដោយសារខឹងនឹងប្អូនថ្លៃស្រី។width=457បើតាមការអោយដឹង ពីក្រុមប៉ូលីសក្នុងខេត្ដ Guangdon ប៉ែកខាងត្បូងប្រទេសចិន បានអោយដឹងថា ស្រ្ដីដែលចង់ធ្វើអត្ដឃាតខ្លួននោះ មានឈ្មោះថា Sheng Fi មានអាយុប្រហែលជា ៥៤ ឆ្នាំ មានស្រុកកំណើតនៅក្នុងខេត្ដ Guangdong នេះតែម្ដង។ width=455

width=455

បើតាមការអោយដឹង ពីក្រុមប៉ូលីសដដែលបានបង្ហាញថា មូលហេតុដែលស្រ្ដីរូបនោះចង់ធ្វើអត្តឃាត គឺបណ្ដាលមកពីស្រ្ដីនោះ ខឹងនឹងប្អូនថ្លៃស្រីរបស់នាង ដែលនាងបានគិតថា ប្អូនថ្លៃស្រីនាង​បាន សម្លាប់ប្អូនប្រុសបង្កើតរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ក៏ស្រ្ដីដែលប៉ុនប៉ងចង់សម្លាប់ខ្លួននោះ សម្លាប់ខ្លួនមិនបានសម្រេចដែរ ព្រោះត្រួវបានសាច់ញាតិជួយសង្គ្រោះទាន់ពេលវេលា៕

 

 

ដោយ៖ រក្សាប្រភព៖​ dailymail