ការចិញ្ចឹមសត្វក្រពើ គឺជាមុខរបរមួយ ដែលលំបាក និងអាចជួបរឿងគ្រោះថ្នាក់ជាយថាហេតុបើពុំមានកាប្រុងប្រយ័ត្នឱ្យបានល្អទេ។ ជាក់ស្ដែង កាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅនេះ  ហ្វេសប៊ុកឈ្មោះ Ah Phyrady បានសរសេររៀបរាប់ពីការលំបាកក្នុងការចិញ្ចឹមសត្វក្រពើដូច្នេះថា៖”ពន្ធអាជីវកម្មគ្មានបន្ធូរបន្ថយមានតែឡើងថ្លៃ ចំណែកឯចំណីឡើងថ្លៃមិនចុះ តែតម្លៃក្រពើវិញថោកជាងមាន់សម្ល តើរស់យ៉ាងណា? ពី១ឆ្នាំទៅ ១ ឆ្នាំគ្មានអ្វីប្រសើរឡើងសោះ មានតែធ្លាក់ចុះ ឆ្នាំនេះចុះថោក មិនធម្មតាគឺថោកជាងមាន់ទៅទៀត។

/

មាន់ ១ គីឡូ ២២០០០៛ ចំណែកឯក្រពើ ១ គឺឡូ ២០០០០៛ ទេ តម្លៃកូនទើបនឹងកើត ១ តែ ៥$ ទេ មាន់ចញ្ចឹម ៣ ទៅ ៤ ខែចាប់លក់បានហើយ តែក្រពើវិញ ២ រឺ ៣ ឆ្នាំឡើងទើបត្រូវខ្នាត ខ្ញុំចង់សួរថា តម្លៃនឹងសមនឹងកម្លាំងពលកម្ម និងការយកជីវិតទៅប្រថុយប្រថាន ជាមួយអាជីវកម្មដ៏គ្រោះថ្នាក់នេះទេ? គេថាយើងខ្ជិលមិនចេះធ្វើអ្វីទើបយើងក្រ តែមិនពិតទេ យើងឧស្សាហ៍ តែមកពីធ្វើបានផល ហើយអត់ទីផ្សារ តម្លៃថោក លក់មិនចេញទើបយើងក្រងើបមិនរួច។ ហត់ អស់អារម្មណ៍ នឹងបន្ដអាជីវកម្មនេះហើយ តែមិនអាចឈប់បាន ព្រោះមេវាថោកហួសពីការស្មាន?(river calling)”៕

/

/

/

/

/

/

 

អត្ថបទ៖ ចំរើន