រុស្ស៊ី៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថានៅប្រទេសរុស្ស៊ីឯណ្ណោះវិញ មានរឿងគ្រោះថ្នាក់ដោយចៃដន្យមួយ រហូតដល់បាត់បង់ជីវិតបរុសម្នាក់ ដែលគួរអោយអាណិតអាសូរបំផុត។

រឿងរ៉ាវដែលបណ្ដាលអោយ បាត់បង់ជីវិតបុរសម្នាក់នេះ បានកើតឡើងនៅលើវាលទឹកកកមួយ នៅប៉ែកខាងត្បូង នៃប្រទេសរុស្ស៊ី ខណៈដែលលោក Denis Burakov មានវ័យ ២៧ឆ្នាំ ត្រូវបានបាល់ដ៏ធំ នៅលើវាលទឹកកក រត់ធ្លាក់ចូលជ្រោះ ដោយនាំយករូបលោកទៅជាមួយផងនោះ។

width=459

លោក Vladimir Scherbov មានវ័យ ៣៣ឆ្នាំ ដែលជាមិត្ដភ័ក្ររបស់លោក Denis បាននិយាយថា​ កាលពីម្សិលមិញនេះ​ ពូកគេបានទៅលែងវាលទឹកកក ហើយនៅទីនោះ គឺមានការលេងតោងបាល់ធំ លើទឹកកក ចៃដន្យស្រាប់តែបាល់នោះ បានរមៀលចូលទៅក្នុងជ្រោះ ហើយក៏បាននាំ Denis ទៅជាមួយផងដែរ។ Denis គឺត្រូវបានស្លាប់ ក្នុងមន្ទីពេទ្យ ខណៈដែល.ករបស់គាត់បានបាក់។

width=459

ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់បុរសនេះ គឺជារឿងមួយ ដែលគួរអោយសោកស្ដាយបំផុត ស្របពេលដែល លោកបានបន្សល់ទុកនូវ ភរិយាដ៏ស្រស់ស្អាតម្នាក់ និងកូនស្រីតូច ពីរនាក់អោយរស់កំព្រាឯកាក្នុងលោក៕

width=459

width=459

គ្រួសាររបស់លោក Denis

ដោយ៖ នារីប្រភព៖ newsday